ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ការ​បង្កើត​​ក្រុម​​សន្សំ​​ប្រាក់​ ជួយ​​ឲ្យ​​ពលរដ្ឋ​​ក្រី​ក្រ​​ទទួល​បាន​​ប្រាក់​កម្ចី​​ដែល​មាន​​ការ​ប្រាក់​​ទាប ​
11, Jan 2015 , 8:40 pm        
រូបភាព
ដោយ:
បច្ចុប្បន្ននេះ ការប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ របស់​ស្ថាប័នហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា កំពុង​តែមាន​ការរីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដោយសារតែ​ស្ថាប័នហិរញ្ញវត្ថុ​មួយចំនួន បាន​ជូ​ល​ទៅ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ដល់​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ផ្ទាល់​តែម្ដង។ ទោះជា​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​ដែលជា​កសិករ មាន​ប្រាក់ចំណូល​ទាប ភាគច្រើន​គ្មាន​លទ្ធភាព​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ទាំង​នោះទេ ព្រោះ​វា​មានការ​តម្រូវ​លក្ខខណ្ឌ​ជាច្រើន ជាពិសេស​មាន​អត្រា​ការប្រាក់​ខ្ពស់។ តាមរយៈ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេសាប(TTSD) របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី ហៅ​កាត់​ថា ADB បាន​ជួយផ្ដល់​ថវិកា​សម្រាប់​ក្រុម​សន្សំ និង​ខ្ចីប្រាក់ ដែលមាន​អត្រា​ការប្រាក់​ទាប និង​ផ្ដល់​ភាពងាយស្រួល​ដល់​ពលរ​ដ្ឋ​ក្រីក្រ អាច​ខ្ចីប្រាក់​យកទៅ​ប្រកបមុខរបរ​ខ្នាតតូច​បាន។ 



ចង់ដឹងថា​តើ​កសិករ​អាច​ខ្ចីប្រាក់​ដែលមាន​អត្រា​ការប្រាក់​ទាប​នេះ បាន​ដោយ​រៀប​ណា​នោះ សូម​ស្ដាប់​បទ​យកការណ៍​រប​ស់ លោក បាន សំរេច ដូចតទៅ៖

សំឡេង








© រក្សាសិទ្ធិដោយ thmeythmey.com