អន្តរជាតិ
អ្នកនេសាទ​អ៊ូ​ហ្គា​ន់​ដា​សម្លាប់​ក្រពើ​ទម្ងន់​មួយ​តោន​ដែល​បាន​ស៊ី​ប្រពន្ធ​របស់គាត់
12, Jan 2015 , 3:12 pm        
រូបភាព
ដោយ:

អ្នកនេសាទ​ម្នាក់​នៅក្នុង​ប្រទេស​អ៊ូ​ហ្គា​ន់​ដា​បាន​តាម​ប្រមាញ់ និង​សម្លាប់សត្វ​ក្រពើ​ដ៏​ធំ​មួយ ទ្ងំ​ន់​ជាង ១ តោន បន្ទាប់ពី​វា​បាន​វាយប្រហារ និង​ស៊ី​ប្រពន្ធ​ដែល​កំពុង​តែមាន​ផ្ទៃពោះ​របស់គាត់​ខណៈដែល​នាង​កំពុង​ប្រមូល​អុស​នៅក្បែរ​មាត់​នៃ​បឹង មួយ​ក្នុងប្រទេស​នេះ។ នេះ​បើ​យោងតាម​កាសែត telegraph ។



កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​អ៊ូ​ហ្គា​ន់​ដា​បាន​ផ្សាយ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ប្រាំបី​ខែ​ម្នាក់ ត្រូវបាន​ក្រពើ​វាយប្រហារ និង​បាន​លេប​ស្ត្រី​រូបនោះ កាលពី​ពេលព្រឹក​ថ្ងៃអាទិត្យ​ដដែល​នោះ នៅក្បែរ​មាត់បឹង​Kyogaស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​អ៊ូ​ហ្គ​ង់​ដា។

អ្នកស្រុក​បាន​រកឃើញ​ស្បែកជើង​របស់​នាង ម្រាមជើង​ម្រាមដៃ​និង​ទូរ​សព្ទ​ចល័ត​មួយគ្រឿង នៅ​កន្លែង​ដែល​នាង​ត្រូវបាន​សត្វ​ក្រពើ​វាយប្រហារ​នោះ។ ក្រោយពី​ដឹងថា​ប្រពន្ធ​ត្រូវ​ក្រពើ​ស៊ី​ហើយ​នោះ លោក​MubalakBatambuze អាយុ ៥៦ ឆ្នាំ​ជា​ប្ដី​របស់​នាង​ដែលជា​អ្នកនេសាទ​ផង​នោះបាន​ប្រើ​លំពែង​នេសាទ​របស់គាត់ ដើម្បី​តាមដាន​ក្រពើ​នោះ ហើយ​លោក​ក៏បាន​សម្លាប់​វា​នៅក្នុង​ថ្ងៃ​តែមួយ​នោះ​ផងដែរ។

ក្រោយពេល​បុរស​ជា​ប្ដី​បានសម្លាប់​ក្រពើ​ដ៏​ធំ​មួយ​ក្បាល​នោះ អ្នកស្រុក​បាន​ចាត់​លោក​ជា​វីរបុរស ខណៈពេលដែល​ពួកគេ​ជឿថា​ក្រពើ​មួយ​ក្បាល​នេះ​គឺ​បានសម្លាប់​មនុស្ស ៦ នាក់​រួចមកហើយ គិត​ទាំង​ស្ត្រី​និង​កុមារ ចំនួន ៥ នាក់​បន្ថែមទៀត ដែល​រងរបួស​ធ្ងន់ធ្ង​រ ពី​ការវាយប្រហារ​ដោយ​សត្វ​ក្រពើ​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com