ជាតិ
រូបត្លុក
២០១៥ ឆ្នាំ​ដ៏ប្រឈម​មួយ​របស់​កម្ពុជា
12, Jan 2015 , 3:52 pm        
រូបភាព
ដោយ:
២០១៥ ជា​ឆ្នាំ​ដ៏​ប្រឈម​មួយ​របស់​កម្ពុជា។ វាគឺ​ជា​ឆ្នាំទី២​នៃអាណត្តិ​រដ្ឋាភិបាល​ទី​៥ ដែល​ត្រូវ​បន្ត​អនុវត្ត​កំណែទម្រង់ស៊ីជម្រៅ​នៅ​ដំណើរការ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ និង​វិស័យ​អាទិភាព​មួយ​ចំនួន​ដូចជា​ អប់រំ សុខាភិបាល ជាដើម។ វាគឺ​ជាការដ្ឋានការងារ​ដ៏ធំសម្បើម​មួយ​ដើម្បី​ឈាន​ទៅ​កាន់បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​ខ្មែរ។


ឆ្នាំ​២០១៥ ក៏ជា​ឆ្នាំ​ចុងក្រោយ នៃ​ការ​ត្រៀម​លក្ខណៈរបស់កម្ពុជា ដើម្បី​ចូល​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក៏ប្រកួត​ប្រជែង។​ អ្នកជំនាញ​នានា​បាន​មិនទាន់បាន​មើលឃើញ​សក្តានុពល​លេចធ្លោ​របស់​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ​នៅឡើយទេ។ ប្រសិនបើមាន​ការ​ត្រៀម​ខ្លួន​បាន​គ្រប់គ្រាន់ កម្ពុជា​ក៏​នឺង​អាច​ឈរ​នឹងខ្លួន​នៅ​ការ​ប្រកួតប្រជែង​ ហើយ​អាច​ទាញឱកាស យក​ចំណេញ​ពី​ទីផ្សារ​ពាណិជ្ជកម្ម​ដែល​មាន​អតិថិជន​ជាង​៦០០លាននាក់នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com