ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
នៅក្នុង​ប្រទេស​រំដួល មន្ត្រី«ស៊ី»លុយ​រដ្ឋ បម្រើ​ការអោយ​ឯកជន!
13, Jan 2015 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ


ជា​រឿង​មិនគួរ​អោយ​ជឿ។ ប៉ុន្តែ​វា​ជា​រឿង​ពិត​កើតមានឡើង​នៅក្នុង​ប្រទេស​រំដួល។ នៅក្នុង​ប្រទេស​រំដួល មន្ត្រី​មានឈ្មោះ​បម្រើការ​នៅតាម​ក្រសួង​មន្ទី​នានា​របស់​រដ្ឋ​មែន ប៉ុន្តែ ពួកគេ​មួយចំនួន​បែរជា​ទៅ​បំពេញការងារ​ជូន​ក្រុមហ៊ុន​ឯកជន ឬ​បំពេញការងារ​ជា​លក្ខណៈ​ឯកជន​របស់គេ​ទៅវិញ។



មន្ត្រី​ខ្លះ ខ្លាច​ថ្នាក់លើ​ស្តីបន្ទោស បានសម្រេច​ចិត្ត​យក​ការងារ​ឯកជន​របស់​ខ្លួន មក​ធ្វើ​នៅក្នុង​ការិយាល័យ​របស់​រដ្ឋ។ រីឯ​មន្ត្រី​មានអំណាច​ខ្លះទៀត យក​សម្ភារ ឬ​មន្ត្រី​តូចតាច​របស់​រដ្ឋ​ទៅ​បម្រើ​ការងារ​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង តែ​មន្ត្រី​តូចតាច​ទាំងនោះ «ស៊ី»ប្រាក់ខែ​របស់​រដ្ឋ។

នៅក្នុង​ប្រទេស​រំដួល​ដដែល មន្ត្រី​ខ្លះទៀត មិន​ទៅធ្វើ​ការ​តែម្តង។ តែ​មិន​យកប្រាក់​ខែ​ទេ។ ប្រាក់ខែ​ទាំងអស់​រក្សាទុក​ជូន​មន្ត្រី​ថ្នាក់លើ ក្នុងន័យ សូកប៉ាន់​កុំអោយ​ថ្នាក់លើ​ស្តីបន្ទោស ឬ​ដាក់ទណ្ឌកម្ម​រដ្ឋបាល។

សរុបសេចក្តី​មក រដ្ឋាភិបាល​នៃ​ប្រទេស​រំដួល​ចំណាយ​ថវិកា​ច្រើន តែ​គ្មាន​ទទួលបាន​ផលិតភាព​ពី​ការងារ​ឡើយ។ តើ​ពេលណា​ទៅ ទើប​មន្ត្រីរាជការ​នៃ​ប្រទេស​រំដួល​ផ្លាស់ប្តូរ​ឥរិយាបទ​ការងារ ឈប់​បោក​រដ្ឋាភិបាល​នៃ​ប្រទេស​រំដួល​តទៅទៀត?


© រក្សាសិទ្ធិដោយ thmeythmey.com