ជាតិ
ពីនេះ ពីនោះ
«គុណភាពជីវិត» ក្នុងក្របខណ្ឌនៃការប្រឆាំងអំពើពុករលួយ
× គុណភាពជីវិត គឺជាជីវិតរស់នៅដែលមានកកម្រិតជីវភាពសមរម្យថ្លៃថ្នូរ ដែលអាចឆ្លើយតបនឹងតម្រូវការចាំបាច់ ដើម្បីរស់ក្នុងលក្ខខណ្ឌមួយល្អប្រៀបធៀបនឹងស្ថានភាពជាក់ស្តែងដែលគេរស់នៅ។ ពោល គឺជាការរស់នៅក្នុងសង្គមដែលប្រកបដោយភាពសុភមង្គល និងទទួលបានការគោរពរាប់អានផ្តល់តម្លៃឲ្យ ពីអ្នកផងទាំងពួងក្នុងគ្រួសារ ដ៏ដូចជាក្នុងសង្គមទាំងមូល។
មេរៀននេះស្តីពី គុណភាពជីវិត មានគោលបំណងទាញការចាប់អារម្មណ៍របស់សិស្សចំពោះការប្រព្រឹត្តិអំពើល្អដើម្បីទទួលបាននូវជីវិតដ៏សមរម្យមួយ និងទទួលបាននូវលទ្ធផលល្អសម្រាប់ជីវិតរបស់ខ្លួន។ រូបភាពដែលត្រូវបានបង្ហាញនៅក្នុងមេរៀន (រូបខាងលើ) បង្ហាញអំពីគុណភាពជីវិតនៅក្នុងទីក្រុង និងនៅទីជនបទ។ ការរស់នៅគឺពោរពេញដោយគុណភាពជីវិត ពីព្រោះមាន កន្លែងកម្សាន្ត (សួនច្បារ) កន្លែងផ្តល់សេវាសាធារណៈគ្រប់គ្រាន់ (សាលារៀន មន្ទីរពេទ្យ ។ល។
ដកស្រង់ចេញពីសៀវភៅសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលផលិតរួមគ្នាដោយអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងអប់រំ។
© រក្សាសិទ្ធិដោយ thmeythmey.com