ជាតិ
កម្ពុជា-អាមេរិក ធ្វើការ​ហ្វឹកហ្វឺន​រួមគ្នា ដើម្បី​ពង្រឹងសមត្ថភាព​ឆ្លើយតប​ជំនួយ​មនុស្សធម៌
13, Jan 2015 , 5:03 pm        
រូបភាព
ដោយ: ថ្មីៗ
ទាហាន​ម៉ា​រី​ន​អាមេរិក និង​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា ធ្វើជា​ដៃគូរ​ហ្វឹកហ្វឺន​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ដែលមាន​ឈ្មោះថា ព្រះរាជ​ខ័ន។ ការហ្វឹកហ្វឺន​រួមគ្នា​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង ពង្រឹងសមត្ថភាព​ដើម្បី​ធ្វើការ​ឆ្លើយតប​រហ័ស​ក្នុង​ភាពអាសន្ន និង​ដើម្បី​គាំទ្រ​ការឆ្លើយតប​ក្នុងការ​ផ្ដល់ជំនួយ​មនុ​ស្ស​ធម៌ ព្រមទាំង​ការឆ្លើយតប​ក្នុង​គ្រោះមហន្តរាយ។



លំ​ហាត់​នេះ​ហ្វឹកហ្វឺន​នេះ នឹង​ផ្ដោតលើ​ការលើក​កំពស់​សមត្ថភាព​បុគ្គលិក​ក្នុងការ​រៀបចំ​ផែនការ​សកម្មភាព​សម្រាប់​ប្រឈម​នឹង​វិបត្តិ ។

លំ​ហាត់​ហ្វឹកហ្វឺន​នេះ​គឺមាន​រយៈពេល១០ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១២ ដល់​ថ្ងៃទី២៣មករា។ បន្ទាប់ពី​ការហ្វឹកហ្វឺន​រួមគ្នា ក្រុម​ទាហាន​ម៉ា​រី​ន​អាមេរិក ក៏​នឹង​ចុះ​មើល​ការសិក្សា​របស់​និស្សិត​រៀន​ភាសា​អង់គ្លេស នៅ​សកល​វិទ្យាល័យ​ការពារជាតិ នៅ​ថ្ងៃទី២៧មករា ដើម្បី​ជួយ​បង្កើន​ជំនាញ​របស់​ពួកគេ លើ​ភាសា​អង់គ្លេស​តាមរយៈ​ការសន្ទនា។ ហើយ​ភាគី​អាមេរិក​នឹង​បាន​យល់ដឹង​ថែមទៀត​អំពី​វប្បធម៌​ប្រទេស​កម្ពុជា តាមរយៈ​ការសន្ទនា​ជាមួយ​និស្សិត​កម្ពុជា​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com