ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន នឹង​ជិះ​ម៉ូតូ​ជប៉ុន​សម្ពោធ​ស្ពាន «ស៊ូ​បា​សា» ហៅ​ស្ពាន​អ្នក​លឿង
15, Jan 2015 , 12:27 pm        
រូបភាព
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសា​ស​ន៍​នៅក្នុង​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​ស្ពាន​អ្នក​លឿង កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា នៅពេល​បើកសម្ពោធ​ស្ពាន​អ្នក​លឿង​ដែលមាន​ឈ្មោះ​ផ្លូវការ​ហៅថា ស្ពាន​ស៊ូ​បា​សា ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ លោក​នឹង​ជិះ​ម៉ូតូ​ដែលជា​ផលិតផល​របស់​ជប៉ុន នៅលើ​ស្ពាន​អ្នក​លឿង​នេះ។ ជាមួយគ្នា​នោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ទៀតថា ស្ពាន​អ្នក​លឿង​នេះ គឺ​ត្រូវដាក់​សម្ពោធ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​ផ្លូវការ មុន​អំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។



ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បន្ថែមថា៖«នៅពេល​សម្ពោធ ​ខ្ញុំ​សូម​អញ្ជើញ​ថ្នាក់​ដឹកនាំ​ជប៉ុន​ចូលរួម​សម្ពោធ។ ហើយ​យល់​ល្អ​ខ្ញុំ​សូម​ផ្ដួច​ផ្ដើមគំនិត​មួយពេល​កាត់​ខ្សែបូ​ហើយ ជិះ​ម៉ូតូ​ជប៉ុន មាន​ម៉ាក ស៊ូ​ស៊ូ​គី (Suzuki) យ៉ាម៉ាហា (Yamaha) ហុងដា (Honda)»។

សូមបញ្ជាក់ថា ស្ពាន​អ្នក​លឿង​នេះ ចំណាយ​ទឹកប្រាក់​សាងសង់​សរុប​ចំនួន ៩៥ លាន​ដុល្លារ ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន ហើយ​ស្ពាន​នេះ មាន​ប្រវែង​ចំនួន ២២១៥ ម៉ែត្រ និង​ទទឹង ១៣,៥ ម៉ែត្រ៕




© រក្សាសិទ្ធិដោយ thmeythmey.com