ជាតិ
ពីនេះ ពីនោះ
តើ​អ្នកគ្រប់គ្រង​ចង់បាន​បុគ្គលិក​បែបណា?
08, Feb 2015 , 7:44 am        
រូបភាព
ដោយ: ថ្មីៗ
.ចេះ​ធ្វើ​ការងារ​ជា​ក្រុម៖ បុគ្គលិក​ដែល​ធ្វើការ​ជាមួយគ្នា​ត្រូវ​ចេះ​រៀបចំ​បែងចែក សហការ និង​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​ការងារ ដើម្បី​អនុវត្តន៍​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​ដែល​ស្ថាប័ន បានកំណត់។



. ពូកែ​ទំនាក់ទំនង៖ ក្នុងការ​បំពេញការងា​រ​ចាំបាច់​ត្រូវមាន​ទំនាក់ទំនង​ល្អ​រវាង​បុគ្គលិក ទៅ​អ្នកគ្រប់គ្រង និង​ពី​អ្នកគ្រប់គ្រង ត្រឡប់មក​បុគ្គលិក​វិញ ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល និង​ភាពរស់រវើក​ក្នុងពេល​បំពេញការងារ។

. យល់ដឹង និង​ចេះ​ចាត់​អាទិភាព​ការងារ៖ បុគ្គលិក​ត្រូវ​បែងចែក​ពេលវេលា និង​ចាត់​អាទិភាព​ការងារ​ឲ្យ​បានច្បាស់លាស់ ថា​តើ​ការងារ​ណាមួយ​ត្រូវធ្វើ​បន្ទាន់ ការងារ​ណា​ត្រូវធ្វើ​បន្ទាប់ និង​ការងារ​ណា​ត្រូវ​ទុក​ធ្វើ​ចុងក្រោយ។

. មាន​ភាពជា​អ្នកដឹកនាំ​ក្នុង​ខ្លួន៖ បុគ្គលិក​ត្រូវមាន​ស្មារតី​នៃ​ភាពជា​អ្នកដឹកនាំ មានការ​ទទួលខុសត្រូវ និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​បំពេញការងារ ត្រូវ​ចេះ​លើកទឹកចិត្ត និង​ជួយ​ការងារ​គ្នា​ទៅវិញទៅមក។ ល៕



© រក្សាសិទ្ធិដោយ thmeythmey.com