កីឡាជាតិ
ជាតិ
ការប្រកួតជាង១០នៃពានសម្តេច ហ៊ុន សែន នឹងមានការផ្សាយផ្ទាល់តាមទូរទស្សន៍ 
×![]()
ទូរទស្សន៍បាយ័ន BTV បានទទួលសិទ្ធិក្នុងការផ្សាយផ្ទាល់ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៥ (Hun Sen Cup 2015) នៅវគ្គ១៦ក្រុមចុងក្រោយនៅកីឡដ្ឋានមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី និងវគ្គបន្តបន្ទាប់នៅកីឡដ្ឋានខេត្តស្វាយរៀង។
ក្រុមចំនួន ១៦ ចែកជា ៤ ពូលនឹងចាប់ប្រកួតនៅលើទីលានមជ្ឈមណ្ឌល និង សាលាបាល់ទាត់ជាតិបាទី រហូតដល់ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៥ ទើបស្វែងរកចំនួន ៨ ឡើងទៅលេងជុំបន្ទាប់ដែលរៀបចំនៅខេត្តស្វាយរៀងចាប់ពីថ្ងៃទី ៣១ ខែ មករា ដល់ ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៥ ។
យោងតាមមន្ត្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការប្រកួវគ្គ១៦ក្រុមចុងក្រោយចំនួន៦ប្រកួត និងវគ្គបន្តបន្ទាប់ចំនួន៧ប្រកួតទៀតនឹងត្រូវធ្វើការផ្សាយផ្ទាល់។ ជំនួបដែលត្រូវបានគ្រោងឲ្យមានការផ្សាយផ្ទាល់រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ vs ខេត្តត្បូងឃ្មុំ (ពូល A) ខេត្តកំពត vs ត្រាយអាស៊ីភ្នំពេញ គិរីវង់សុខសែនជ័យ vs កំពត (ពូល B) ភ្នំពេញក្រោន vs ក្រសួងការពារជាតិ បឹងកេតអង្គរ vs ភ្នំពេញក្រោន (ពូល C) និង ខេត្តព្រៃវែង vs ស្វាយរៀង (ពូល D)។
សម្រាប់វគ្គបន្តបន្ទាប់នៅទីលានខេត្តស្វាយរៀង BTV នឹងផ្សាយផ្ទាល់ ៣ប្រកួតនៅវគ្គ១/៤ផ្តាច់ព្រ័ត្រ ២ប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ១ប្រកួតនៅវគ្គដណ្តើមចំណាត់ថ្នាក់លេខបី និង១ប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com