អត្ថបទពាណិជ្ជកម្ម
មិត្ត​ហ្វូ​ន​ដាក់អោយ​ប្រើប្រាស់​នូវ​កម្ម​វិធី​បណ្តាញ​សង្គម​ថ្មី ឈ្មោះថា​“mChat”
22, Jan 2015 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី 21 មករា​ឆ្នាំ 2015, មិត្ត​ហ្វូ​ន​បាន​ណែ​នាំនូវ​កម្មវិធី​ទំនាក់ទំនង​សង្គម​ថ្មី​មួយ​សំរាប់​ទីផ្សា​កម្ពុជា ដែល​កម្មវិធី​នេះ​មាន​ឈ្មោះថា “mChat” (អែម​ឆាត) ហើយ​ត្រូវបាន​បង្កើតឡើង​ដោយ មិត្ត​ហ្វូ​ន ខ្លួនឯង​តែម្តង សំរាប់​អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់។

លោក ហុ័​ង ជុង​ថា​ញ់​ដែលជា​អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​មានប្រសាសន៍ថា “mChat” (អែម​ឆាត) មាន​មុខងារសំខាន់ៗស្រដៀង​ទៅនឹង​កម្មវិធី​ទំនាក់ទំនង​សង្គមផ្សេងៗទៀត​ដែល​អាចអោយ​អ្នកប្រើប្រាស់​វា​ផ្ញើ​សារ​ជា​អត្ត​បទ​រឺ​សំលេង ទៅ​គ្នា​ទៅវិញទៅមក​និង អាច​ចែករំលែក​នូវ​រូបភាព​រឺ​ព័ត៌មានផ្សេងៗ នៅលើ​ទំព័រ​របស់ខ្លួន​បាន​យ៉ាង​ឆាប់រហ័ស​ក្នុងចំណោម​មិត្តភក្តិ​របស់​ពួកគេ។ ហើយ​ជា មួយ “mChat” (អែម​ឆាត) អ្នកប្រើប្រាស់​ទាំងអស់​អា​ច​ស្វែងរក​មិត្តភក្តិ​ដែល​កំពុង នៅក្បែរ​គ្នា​រឺក៏​កំពុងស្ថិត​ក្នុងការ​ប្រើប្រាស់​សេវា​WiFiតែមួយ​និង​អញ្ជើញ​មិត្តភក្តិ អោយមក​ក្នុង​កម្មវិធី​ទំនាក់ទំនង​សង្គម​នេះ​ដើម្បី​រក្សា​ទំនាក់ទំនង​របស់​ពួកគេ​ពី     ចំងាយ។អ្វីដែល​អ្នកប្រើប្រាស់​កម្ម​វិធី​ត្រូវការ​គឺ​គ្រាន់តែ​ភ្ជាប់​ទៅ​អ៊ិន​ធើ​ណិ​ត​និង បញ្ចូល​កម្ម​វី​ធី​នេះ​ទៅក្នុង​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេ​តែប៉ុណ្ណោះ។


© រក្សាសិទ្ធិដោយ thmeythmey.com