ជាតិ
សង្គមជាតិ
​យុ​វ​ជ​ន​​​ចា​ប់​ផ្តើ​ម​​​ប្រើ​ប្រា​ស់​​ប្រ​ព័​ន្ធ​​​ប​ច្ចេ​ក​វិ​ទ្យា​ដើ​ម្បី​​​ប្រ​យុ​ទ្ធ​​ប្រ​ឆាំ​ង​​​អំ​ពើ​ពុ​​ក​រ​លួ​យ​​
23, Jan 2015 , 9:29 am        
រូបភាព
ដោយ:
ក្រុមយុវជន​មួយក្រុម​កំពុងតែ​រៀបចំ​គម្រោង​មួយ ដែលមាន​គោលដៅ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា។ យុវជន​មួយក្រុម​នេះ​ត្រូវបាន ជ្រើសរើស​ដោយ អង្គការ​តម្លាភាព​កម្ពុ​ជា ដើម្បី​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អ្នកដឹកនាំ​វ័យក្មេង។ បន្ទាប់ពី​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​កាលពីពេលថ្មីៗនេះ ក្រុមយុវជន​មួយ​នេះ បាន​មានគំនិត​ផ្តួចផ្តើម​ក្នុងកា​រៀបចំ​គម្រោង​ច្នៃប្រឌិត​មួយ​ដែលមាន​ឈ្មោះថា អន​ឡាញ​ដើម្បី​សុចរិត​ភាព ដែលជា​ភាសា​អង់គ្លេស​ហៅថា «Online for integrity» ។


គម្រោង​មួយ​នេះ​ត្រូវបាន ឧបត្ថម្ភ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា និង​សហការ​ជាមួយ​ក្រុមយុវជន៥នាក់។ ក្រុមយុវជន​មួយក្រុម​នេះ បាន​បញ្ជាក់ថា គោលបំណង​សំខាន់បំផុត​ក្នុង​គម្រោង​នេះ គឺ បង្កើត​នូវ​គេហទំព័រ ដើម្បី​ចងក្រង​ជីវប្រវត្តិខ្លីៗរបស់​បណ្តាញ​យុវជន​របស់​អង្គការ​តម្លាភាព​កម្ពុជា ដែល​មកពី​គ្រប់​កម្មវិធី និង​ខេត្ត​រាជធានី និង​ផ្តល់​រាល់​ព័ត៌មាន សកម្មភាព​របស់​ពួកគេ​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ។ លើសពីនេះទៅទៀត​នោះ វា​ជា​បណ្តាញ​មួយ​សម្រាប់​ពួកគាត់​ក្នុងការ​ទំនាក់ទំនង និង​ចែករំលែក​ចំណេះដឹង​ឬ​ព័ត៌មាន​នានា ទាក់ទង​នឹង​អំពើពុករលួយ​ក្នុងប្រទេស​របស់​ពួកគេ តាមរយៈ​ប្រព​ន្ធ័​បច្ចេកវិទ្យា​ទំនើប​នេះ​ផងដែរ។

នៅក្នុង​ក្របខណ្ឌ​នៃ​គម្រោង​ដដែល​នេះ ក៏មាន​កម្មវិធីផ្សេងៗមួយចំនួន​ដូចជា ការប្រកួតប្រជែង​គម្រោង​ខ្លី ការជជែក​ពិភាក្សា​លើ​ប្រធានបទ​អំពើពុករលួយ និង​សកម្មភាពផ្សេងៗទៀត​ដែល​ជំរុញ​ឲ្យ​យុវជន​ចាប់ផ្តើម​ចូលរួម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ដែរ។

លោក ចាន់ ភី​ត​ធ័​រ ដែលជា​សមាជិក គម្រោង​នេះ​បាន​បញ្ជាក់ថា គម្រោង​នេះ​នឹង​ចាប់ផ្តើម​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ខែកុម្ភៈ​នេះ​តទៅ។ លោក​បាន​បន្តថា​ទោះបី​ជាមាន​ឧបសគ្គ​មួយ​ចំនូ​នខា​ង​ចំណេះដឹង​ក្នុងការ​បង្កើត និង​ប្រើប្រាស់​គេហទំព័រ​នេះ​ក៏ដោយ ប៉ុន្តែ​ក្រុម​របស់លោក​នៅតែ​ស្វែង​រកម​ធ្យោ​យ​បាយ និង​ដំណោះស្រាយ​នានា​ដើម្បីអោយ​គម្រោង​មួយ​នេះ​ដំណើរ ការ​ប្រកបដោយ​ភាពជោគជ័យ។ លោក​សង្ឃឹមថា នឹងមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​យុវជន​ក្នុង​សកម្មភាព​ទាំងឡាយ​របស់​គេហទំព័​រ​នេះ ដើម្បី​កាត់បន្ថយ​អំពើ ពុករលួយ​ក្នុងប្រទេស​កម្ពុជា​តាមរ​យៈ​ការលើកស្ទួយ​នូវ​ការប្រើប្រាស់​ប្រព​ន្ធ័​បច្ចេកវិទ្យា​នេះ​ផងដែរ។ ជាពិសេស​ទៅទៀត​នោះ គេហទំព័រ​នេះ​នឹង​ជួយ​ពង្រឹងសមត្ថភាព​ដល់​ប​ណ្តា​ញ​យុវជន​របស់​អង្គការ​តម្លាភាព​កម្ពុជា​ឲ​កាន់​តែមាន​សក្តានុពល​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​តាមរយៈ​ការប្រើប្រាស់​ប្រព​ន្ធ័​បច្ចេកវិទ្យា​ក្នុងសង្គម​របស់​ពួកគេ៕



© រក្សាសិទ្ធិដោយ thmeythmey.com