អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត Abdullah ​ជា​ក្សត្រ​មាន​ជាងគេ​ និង​មាន​មហេសីជាង​៣០
24, Jan 2015 , 9:41 am        
រូបភាព
អតីត​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Abdullah បាន​សោយ​ទិវ​ង្គ​ត​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ព្រះ​ជន្មាយុ ៩១ព្រះវស្សា ហើយ​ស្តេច​ដែល​នឹងត្រូវ​ស្នងរាជ្យ​របស់​ទ្រង់​គឺ​ព្រះអង្គម្ចាស់ Salman bin Abdel-Aziz ដែលមាន​វ័យ ៧៩ព្រះវស្សា​ទៅហើយនោះ។ ព្រះមហាក្សត្រ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ស្តេច​មួយអង្គ​ក្នុងចំណោម​ក្សត្រ​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​មួយ​នៅលើ​ពិភពលោក និង​មាន​មហេសី​យ៉ាងតិច៣០ ។



ព្រះ​ចៅ Abdullah នៃ​ប្រទេស​ផលិត​ប្រេង​អា​រ៉ា​ប៊ី​សា​អូឌីត បាន​សោយ​ទី​រង្គ​ត់​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ព្រះ​ជន្មាយុ ៩១ព្រះវស្សា។ ព្រះ​ចៅ​អង្គ​នេះ​បាន​ឡើង​គ្រងរាជ្យ​កាលពី​ឆ្នាំ ២០០៦ ហើយ​ទ្រង់​សោយ​ទិវ​ង្គ​ត​ដោយសារ​មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ។ ព្រះមហាក្សត្រ Abdullah នេះ​ត្រូវបាន​គេ​ចាត់ទុកជា​ក្សត្រ​មួយអង្គ​ក្នុងចំណោម​ក្សត្រ​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​នៅលើ​ពី​ភព​លោក។

បើតាម​ទស្សនា​វ​ដ្តី Forbe ដែល​ចុះផ្សាយ​កាលពី ពីរ​បី​ឆ្នាំមុន ស្តេច​អង្គ​នេះ​មានទ្រព្យ​ផ្ទាល់ខ្លួន​រហូតដល់ ២១ពាន់​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​មកទល់​ពេលបច្ចុប្បន្ន​នេះ​គេ​មិនអាច​ដឹង​ពី​បរិមាណ​លុយ​ពិតប្រាកដ​របស់​ស្តេច​អង្គ​នេះ​មាន​ឡើយ។ ក្រៅ​ព​មានទ្រព្យ​សម្បត្តិ​ច្រើន ស្តេច​អង្គ​នេះ​បានទទួល​ងារ​ជា​មនុ​ស្សលេខ​រៀង​ទី១១ដែលមាន​អំណាច​បំផុត​លើ​ពិភពលោក​នេះ​ផងដែរ។

យ៉ាងណាក៏ដោយ​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​នេះ បាន​បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួន​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​សកម្មភាព​មនុស្សធម៌​លើ​ពិភពលោក បង្កើន​សមត្ថភាព​និង​គុណភាព​នៃ​ការអប់រំ​នៅក្នុង​ប្រទេស​ដោយ​ទ្រង់​ចំណាយ​ទ្រព្យ ១០ពាន់​លាន​ដុល្លារ​ផ្តល់​ជា​អាហារូបករណ៍​ដល់​ប្រជាជន​ទ្រង់​អាច​បន្ត​ការសិក្សា​នៅ​ប្រទេស​លោកខាងលិច​បាន។
ប៉ុន្តែ​រឿង​សំខាន់​មួយទៀត​នោះ​គឺ ព្រះមហាក្សត្រ​នេះ​មាន​មហេសី​តិច​បំផុត​ក៏ ៣០ ដែរ ហើយ​មាន​បុត្រ​ប្រហែល​៤០​អង្គ។ ក្នុងចំណោម​បុត្រ​របស់​ព្រះអង្គ ភាគច្រើន​កំពុងកាន់​កាប់​តំណែងកំពូលៗនៅក្នុង​រដ្ឋាភិបាល​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com