ជាតិ
អាជ្ញាធរ​អគ្គីសនី ថា​លោក​ សម រង្ស៊ី អះអាង​ដោយ​គ្មាន​មូល​ដ្ឋានទាក់​ទង​នឹង​តម្លៃ​ភ្លើង​
24, Jan 2015 , 4:45 pm        
រូបភាព
ដោយ: ថ្មីៗ
អាជ្ញាធរ​អគ្គីសនី​កម្ពុជា និង​អគ្គីសនី​កម្ពុជា បានធ្វើ​ការបដិសេធ​រួមគ្នា ចំពោះ​ថ្លៃ​អគ្គីសនី​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាងថា អគ្គីសនី​ពី​ប្រទេស​ថៃ ថ្លៃ​តែ៣០០រៀល​នោះ គឺជា​អះអាង​ដោយ​គ្មាន​មូលដ្ឋាន ។



សេចក្ដីបំភ្លឺ​ចុះ​កាលពី​ថ្ងៃទី២៣ មករា របស់​អាជ្ញាធរ​អគ្គីសនី​កម្ពុជា និង​អគ្គីសនី​កម្ពុជា បាន​ឲ្យ​ដឹងថា ថ្លៃ​សរុប​អគ្គីសនី​ទិញ​ពី​ប្រទេស​ថៃ​នៅ​ចំណុច​ព្រំដែន មាន​ថ្លៃ​ស្មើនឹង៥៤៣,៥ រៀល (ប្រាំ​រយ​សែសិប​បី​ក្បៀស​ប្រាំ​រៀល) ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង។ ថ្លៃ​សរុប​នេះ​មិនទាន់​គិតពី​ថ្លៃ​បញ្ជូន​ពី​ចំណុច​ព្រំដែន មក​អនុ​ស្ថា​នី​យ៏​តង់ស្យុង តាម​ខេត្តផ្សេងៗ ថ្លៃ​បញ្ជូន​ទៅកាន់​តំបន់នីមួយៗ និង​ថ្លៃ​ចំណាយ​លើ​ប្រតិបត្តិការ​នៅឡើយ​ទេ។

ប្រធាន​បក្សប្រឆាំង លោក សម រង្ស៊ី បាន​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រ​មួង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​ថា ថ្លៃ​អគ្គីសនី​ទិញ​មកពី​ប្រទេស មាន​តំលៃ​ត្រឹមតែ៣០០រៀល៕


© រក្សាសិទ្ធិដោយ thmeythmey.com