ជាតិ
ពីនេះ ពីនោះ
អ្នករារាំងការងារអង្គភាពប្រឆាំងអំពើពុករលួយ អាចជាប់ពន្ធនាគារដល់២ឆ្នាំ
× មាត្រា៤០ នៃ ច្បាប់ប្រឆាំងអំពើពុករលួយ មានចែងអំពី បទល្មើសរារាំង និងការជ្រៀតជ្រែកការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ។
មាត្រានេះចែងថា៖ «អ្នករាជការសាធារណៈយោធិន នគរបាលជាតិ ពលរដ្ឋដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោត មន្ត្រីសង្គមស៊ីវិល មន្ត្រីសាធារណៈបរទេស ឬមន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ ដែលធ្វើការសម្លុតគំរាមកំហែង រារាំង ឬជ្រៀតជ្រែកក្នុងការបំពេញមុខងាររបស់មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១០លានរៀល៕
© រក្សាសិទ្ធិដោយ thmeythmey.com