ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «ស្រឡាញ់, ស្រលាញ់» មួយណា​ត្រឹមត្រូវ?
28, Jan 2015 , 7:35 am        
រូបភាព
ដោយ: ថ្មីៗ
  ពន្យល់​ពាក្យ


តើ​ពាក្យ «ស្រឡាញ់, ស្រលាញ់» មួយណា​ត្រឹមត្រូវ?

មនុស្ស​មួយចំនួន​បានប្រកែក​គ្នា​ពី​ការសរសេរ​ពាក្យ​ទាំងពីរ​នេះ ខ្លះ​និយាយថា ពាក្យ​នេះ​សរសរ​ជា​ជើង​តម្រួត​គឺ «ស្រឡាញ់» ឯ​ខ្លះទៀត​បាន​និយាយថា ត្រូវ​សរសេរ​ជា​ពាក្យ​សម្រាយ​គឺ «ស្រលាញ់»។ នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​គឺ​ត្រឹមត្រូវ​ទាំងពីរ អាច​សរសេរ​ជា «ស្រឡាញ់» ឬ «ស្រលាញ់» ក៏បាន​ដែរ។ ពាក្យ​នេះ​ជា​កិរិយាសព្ទ មានន័យថា គាប់ចិត្ត, ពេញចិត្ត, កួច​កាន់​ចិត្ត​ឬ​ជាប់ចិត្ត ដោយ​ស្នេហា, ដោយ​មេត្តា។ បច្ចុប្បន្ន​គេ​ច្រើន​សរសេរ​ជា​ជើង​តម្រួត​ជាង​គឺ «ស្រឡាញ់»។ ឧទាហរណ៍៖ អ្នកប្រាជ្ញ​ស្រឡាញ់​ធម៌, មាតាបិតា​ស្រឡាញ់​បុត្រ។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com