ជាតិ
សង្គមជាតិ
តើ«បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍» ជា​អ្វី?
31, Jan 2015 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
បើតាម​គោលបំណង​នៃ​ច្បាប់​លក្ខន្ដិកៈ​ទីក្រុង​រ៉ូម ស្ដីពី​តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ ពាក្យ​ថា «ប្រល័យពូជសាសន៍» មានន័យថា គឺជា​អំពើ​មួយចំនួន ដែល​បាន​ប្រ​ព្រឹ​ត្ដ​ឡើង​ដោយមាន​ចេតនា​បំផ្លិចបំផ្លាញ​ទោះបី​ទាំងមូល​ក្ដី ឬ​ផ្នែក​ខ្លះ​ក្ដី នូវ​ក្រុម​ជាតិ​សាសន៍​ក្រុម​ជាតិ​ពន្ធ ក្រុម​ពូជសាសន៍ ឬ​ក្រុម​សាសនា​ដែលមាន​ដូច​មានចែង​ដូចខាងក្រោម ៖



-    ការសម្លាប់​សមាជិក​ទាំ​ង​ឡាយ​នៃ​ក្រុម​ណាមួយ
-    ការបង្ក​ឲ្យ​មានការ​រងគ្រោះថ្នាក់​ដល់​រូប​កាយ ឬ​ដល់​បញ្ញា​ស្មារតី​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សមាជិក​ទាំងឡាយ​នៃ​ក្រុម ។
-    ការដាក់​ដោយ​ផ្ចិតផ្ចង់​នូវ​លក្ខខណ្ឌ​ជីវិត ដល់​ក្រុម​នោះ​ក្នុង​កំរិត​ណាមួយ ដែល​ប្រុង​នឹង​នាំ​ដល់​ការបំផ្លិចបំផ្លាញ ជាក់ស្ដែង​នូវ​ក្រុម​នោះ ទោះបី​ទាំងមូល​ក្ដី ឬ​ផ្នែក​ខ្លះ​ក្ដី។
-    ការដាក់ចេញ​នូវ​វិធានការ​ដោយមាន​ចេតនា​ទប់​ស្ដា​ត់​ការចាប់​កំណើត​នៅក្នុង​ក្រុម ។
-    ការផ្លាស់​ទី​កុមារ​ពី​ក្រុម​មួយ​ទៅ​ក្រុម មួយទៀត​ដោយ​បង្ខិតបង្ខំ ។
ឧក្រិដ្ឋកម្ម​ទាំងនេះ​ត្រូវបាន​ផ្ដន្ទាទោស ប្រសិនបើ​បទឧក្រិដ្ឋ​នោះ​ត្រូវបាន​ប្រ​ព្រឹ​ត្ដ​ឡើង ដើម្បី​បំផ្លិច​បំផ្លាញចោល​ទាំងស្រុង ឬមួយ​ភាគ​នៃ​ក្រុម​ជាតិ​សាសន៍​មួយ​ជនជាតិភាគតិច​មួយក្រុម ឬ​ពូជសាសន៍​មួយក្រុម ៕



© រក្សាសិទ្ធិដោយ thmeythmey.com