ជាតិ
​​​ន​យោ​បាយ​ជាតិ​
មិន​យល់…? មន្ត្រី​បើកប្រាក់​ខែ​ពី​ពលរដ្ឋ តែ​តាំងខ្លួន​ជា​ចៅហ្វាយ​ពលរដ្ឋ?
01, Feb 2015 , 5:30 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នកនយោបាយ មន្ត្រីរាជការ ស្ទើរ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា តែងតែ​និយាយ​មិន​ដាច់​ពី​មាត់​ថា ខ្លួន​ជា​អ្នកបម្រើ​របស់​ប្រជាពលរដ្ឋ ព្រោះ​បើក​ប្រាក់ខែ​ពី​ប្រជាពលរដ្ឋ ហើយ​អំណាច​ដែល​ពួកគេ​មាន​បច្ចុប្បន្ន គឺ​បានមកពី​ប្រជាពលរដ្ឋ ។ ក៏ប៉ុន្តែ​សម្តី​របស់​អ្នកនយោបាយ ឬ​មន្ត្រីរាជការ​ទាំងនោះ  គ្រាន់តែ​សំនៀង​បន្លឺឡើង​ឲ្យ​ល្អ​ស្តាប់​តែប៉ុណ្ណោះ តែ​ទិដ្ឋភាព​ជាក់ស្តែង​នៅក្នុង​សង្គម មន្ត្រី​ទាំងនោះ មិនបាន​ធ្វើខ្លួន​ជា​អ្នកបម្រើ​ពលរដ្ឋ​នោះទេ ពោលគឺ​តាំងខ្លួន​ធ្វើជា​ចៅហ្វាយ​របស់​ពលរដ្ឋ​ទៅវិញ។



ដោយ​មិនចាំបាច់​និយាយ​ដល់​មន្ត្រី​ដែលមាន​តួនាទីធំៗ ដោយ​ហោចទៅ​សូម្បីតែ​មន្ត្រីរាជការ​នៅ​ថ្នាក់ក្រោម​ជាតិ ដូចជា មេឃុំ ចៅហ្វាយស្រុក នគរបាល ជាដើម មន្ត្រី​ទាំងនោះ​ភាគច្រើន​តែង​ធ្វើខ្លួន​ដូចជា​ថៅកែ មិន​បម្រើ​ប្រជាពលរដ្ឋ និង​ចាត់ទុក​ពលរដ្ឋ​ដូចជា​កញ្ជះ​ដាច់​ថ្លៃ​របស់ខ្លួន ខណៈដែល​ប្រាក់ខែ​របស់​ពួកគេ​បច្ចុប្បន្ន គឺជា​ញើស​ឈាម​របស់​ពលរដ្ឋ។ នៅពេល​ពលរដ្ឋ​ត្រូវការ​សេវាសាធារណៈម្តងៗ មន្ត្រី​ទាំងនោះ តែង​ធ្វើ​ឫកពារ មិន​យកចិត្តទុកដាក់​ជាមួយ​ពលរដ្ឋ​ឡើយ។ តើ​ហេតុអ្វី អស់លោក​មន្ត្រី​ទាំងនោះ ធ្វើខ្លួន​ជា​ចៅហ្វាយ​ពលរដ្ឋ​ទៅវិញ?  មិន​យល់…?  

© រក្សាសិទ្ធិដោយ thmeythmey.com