ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «អាការ, អាកា​រៈ» មួយណា​ត្រឹមត្រូវ?
05, Feb 2015 , 8:09 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ស្ទើរ​គ្រប់គ្នា ច្រើនតែ​សរសេរ​ពាក្យ​នេះ​មាន​យុគលពិន្ទុ (ចំណុច​ពីរ​ទន្ទឹមគ្នា) គឺ​សរសេរ​ជា «អាកា​រៈ» ដែលជា​ពាក្យ​ខុស​ទៅវិញ។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «អាការ»មិនមាន​យុគលពិន្ទុ​ឡើយ។ ពាក្យ​នេះ​ជា​នាម មានន័យថា គ្រឿង​សម្គាល់, លក្ខណៈ​ជា​គ្រឿង​សម្គាល់, រូបរាង, ទ្រង់ទ្រាយ, បែបបទ, ឬ​ក​ពា, សភាព។ ល។ ឧទាហរណ៍៖ អាការរោគ, ចេញ​អាការ​ឲ្យ​ដឹងថា​ល្អ​ឬ​អាក្រក់។ ល៕ 


[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com