ពីនេះ ពីនោះ
ធ្វើ​ការងារ​ក្រុម​ដោយ​របៀប​ណា​ទើប «មិន​ឈ្លោះប្រកែក​គ្នា»?
02, Mar 2015 , 7:58 am        
រូបភាព
ដោយ: ថ្មីៗ
ការធ្វើការងារ​ជា​ក្រុម​ពិតជា​ទទួលបាន​លិទ្ធ​ផល​ល្អ និង​ប្រសិទ្ធភាព​ខ្ពស់ ប្រសិនបើជា​ការធ្វើការ​ងារ​ក្រុម​នោះ​មាន​ក្បួនខ្នាត និង​មាន​របៀប​ច្បាស់លាស់។ ប៉ុន្តែ​ជាក់ស្តែង​មិន​ថា មនុស្ស​មកពី​ប្រទេស​មាន​ធនធានមនុស្ស​ខ្លាំង ឬ​ខ្សោយ​នោះទេ ប្រសិនជា​ធ្វើការ​ងារ​ក្រុម​ដោយ​មិនមាន​របៀប និង​ក្បូន​ខ្នាត​ទេនោះ នោះ​នៅតែ​មិនមាន​ប្រសិទ្ធភាព​ដដែល។ ហេតុអ្វី​បានជា​ការ​ធើ្វ​ការងារ​ក្រុម​លំបាក និង​តែងតែមាន​ជម្លោះ​ជាមួយគ្នា​ដដែល? ខាងក្រោម​នេះ​ជា​គន្លឹះ​ធើ្វ​ការងារ​ក្រុម​ដ៏​មាន​ប្រសិទ្ធភាព៖


១. អ្នកសម្របសម្រួល៖
នៅក្នុង​ក្រុមការងារ​ត្រូវមាន​តំណាង​សមាជិក​ម្នាក់​ដើរតួ​ជា​អ្នកសម្របសម្រួល​សមាជិក​ក្រុម​ឲ្យ​ធ្វើការ​ចុះសម្រុង​គ្នា ដោយ​ជួយ​បែងចែក និង​ត្រួតពិនិត្យ​ការងារ។ ជាពិសេស​ដើរតួ​ជា​អ្នកប្រមូល​គំនិត​យោបល់​របស់​សមាជិក​ម្នាក់ៗមក​បញ្ចូល​គ្នា។

២. បែងចែក​ការងារ និង​សហការគ្នា៖ សមាជិក​ក្រុមម្នាក់ៗត្រូវបំពេញ​ការងារ​តាម​មុខជំនាញ​និង​ត្រូវ​បែងចែក​ការងារ​ឲ្យ​បាន​ច្បាស់​សម្រាប់​សមាជិក​ម្នាក់។ ជាពិសេស​ត្រូវ​សហការគ្នា​ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយទៀត​នៅក្នុង​ក្រុម។ 

៣. ស្មារតី​ទទួលខុសត្រូវ៖ សមាជិកម្នាក់ៗត្រូវមាន​ទំនួល​ខុសត្រូវ ចំពោះ​ការងារ​ជា​មុខនាទី​ផ្ទា​ស់​ខ្លួន​ដែល​មិនអាច​បោះបង់ចោល​បានឡើយ និង​ត្រូវមាន​ទំនួល​ខុសត្រូវ​ចំពោះ​លិទ្ធ​ផល​របស់​ក្រុម​ទាំងមូល។

៤. ដោះស្រាយ​បញ្ហា​រូ​ម​គ្នា៖ សមាជិក​ក្រុម​ទាំងអស់​ត្រូវ​លើកយក​បញ្ហា​ដែល​កើតមាន​ក្នុង​ក្រុម​ទាំង​បញ្ហា​របស់​សមាជិកម្នាក់ៗ ទាំង​បញ្ហា​ពេលធ្វើ​ការមិនចុះសម្រុង​គ្នា និង​ទាំង​បញ្ហា​ផល​លំបាក​ពេល​បំពេញការងារម្តង។

៥. ចែករំលែក​បទពិសោធ​ន៍​ជីវិត៖ សមាជិកម្នាក់ៗមាន​ជីវប្រវត្តិ មាន​ជំនាញ ទេពកោសល្យ អត្តចរិត និង​ចំណង់​ចំណូលចិត្តផ្សេងៗគ្នា។ ដូច្នេះ​សមាជិក​ក្រុម​ទាំងអស់​ត្រូវ​ចែករំលែក​បទពិសោធន៍​ជីវិត​ឲ្យ​គ្នា​ទៅវិញទៅមក ដោយ​មិនមាន​ការលាក់លៀម​អ្វី​ឡើយ។ ការធ្វើ​បែបនេះ អាចធ្វើ​ឲ្យ​សមាជិក​ក្រុម​ទាំងអស់​ស្គាល់គ្នា​កាន់តែច្បាស់ អាចមាន​មនោសញ្ចេតនា និង​មាន​ភាព​សិ្ន​ទ្ធ​ស្នាល​ស្រឡាញ់គ្នា​ដូច​បងប្អូន​បង្កើត​រប​ស់​ពួកគេ​ជាក់​ជាពុំខាន៕


© រក្សាសិទ្ធិដោយ thmeythmey.com