ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
នយោបាយ
សេដ្ឋកិច្ច
សង្គម
បោះឆ្នោត
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
យុវជនសកម្ម សេវាល្អ
កីឡាជាតិ
ជាតិ
សហព័ន្ធបាល់អោបកម្ពុជាប្រកួតរដូវកាលទី១៥ ដើម្បីត្រៀមខ្លួនចូលរួម SEA Game
08, Feb 2015 ,
11:05 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សហព័ន្ធកីឡាបាល់អោបកម្ពុជា ( CFR ) បានចាប់ ផ្តើមបើកការប្រកួតរដូវកាលទី ១៥ ជាផ្លូវការ នៅទីលានកីឡដ្ឋានកងទ័ពជើងទឹកជ្រោយចង្វារ។ រដូវកាលថ្មីនេះ មានក្រុមកីឡាករចូលរួមចំនួន ១៤ក្រុម និងចែកចេញ ៣ប្រកួត រួមមាន ការប្រកួតរវាងកីឡាករផ្នែកបុរស ផ្នែកស្ត្រី និងផ្នែកកុមារ ។
សហព័ន្ធកីឡាបាល់អោបកម្ពុជា ( CFR ) បានបើកការប្រកួតកីឡាបាល់អោបកម្ពុជារដូវ កាលទី១៥ ដោយមានការចូលរួមប្រកួតពីសំណាក់ កីឡាករ កីឡាការិនី និងកុមារបាល់អោប កម្ពុជាជាង ២០០នាក់។ ក្រុមកីឡាករទាំងនោះ រួមមានមកពី សហព័ន្ធកីឡាបាល់អោបកម្ពុជា អង្គការកុមារ ASPECA អង្គការ SECA និងក្រុមកីឡាករកុមារខ្មែរប្រាយជាដើម។
នៅក្នុងពិធីបើកការប្រកួតដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់អោបកម្ពុជា នៅថ្ងៃទី៨ នេះ លោក ខេង សុភាព អនុប្រធានសហព័ន្ធកីឡាបាល់អោបកម្ពុជា ដែលជាតំណាងប្រធាន សហព័ន្ធកីឡាបាល់អោបកម្ពុជា បានថ្លែងថា ការប្រកួតកីឡាបាល់អោបរដូវកាលទី១៥នេះ នឹងស្វែងរកជម្រើសជាតិផ្នែកបុរស ទៅចូលរួមប្រកួត SEA Game នៅប្រទេសសិង្ហបុរី នៅអំឡុងខែមិថុនាខាងមុខនេះ។ ក្រៅពីត្រៀមខ្លួនលើឆាកអន្តរជាតិដែរនេះ ក្រុមកីឡាករ បាល់អោមជម្រើសទាំងអស់ ក៏នឹងត្រៀមខ្លួនចូលរួមប្រកួត SEA Game ដែលនឹងប្រព្រឹត្តឡើង នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ ២០២៣ ផងដែរ។ នេះជាការបញ្ជាក់របស់ លោក ខេង សុភាព។
សហព័ន្ធកីឡាបាល់អោបកម្ពុជារៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងជំរុញលើកស្ទួយ កីឡាបាល់អោបកម្ពុជា ពិសេសគឺ នាំមកនូវសុខភាពរាងកាយរឹងមាំដល់កីឡាករ ។ លោក សុភាព បន្តសង្ងត់ធ្ងន់ថា៖«កីឡាករបាល់អោមត្រូវការហ្វឹកហាត់ខ្ពស់ ព្រោះកីឡាករត្រូវ ប្រកួតរត់ដណ្តើមអោមបាល់ និងការពារបាល់»។
បើតាមអនុប្រធានសហព័ន្ធកីឡាបាល់អោបកម្ពុជារូបនេះ ការប្រកួតកីឡាបាល់អោបកម្ពុជា រដូវកាលទី ១៥នេះ នឹងបិទបញ្ចប់ទៅវិញនៅក្នុងអំឡុងមុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តុលាការព្រហ្មទណ្ឌអន្តរជាតិមានប្រវត្តិដូចម្ដេច?
6 ថ្ងៃ
ជម្រើសផ្សព្វផ្សាយមានប្រសិទ្ធភាព និងជំរុញការលក់កាន់តែប្រសើរជាងមុន
2 ថ្ងៃ
«រចនាប័ទ្ម» មានន័យខុសពី«រចនាបថ»ដូចម្តេច?
6 ថ្ងៃ
«នាំអាត» និង«នាំអាទិ៍»មួយណាត្រឹមត្រូវ?
5 ថ្ងៃ
«កេតនភណ្ឌ» មានន័យខុសពី«បេតិកភណ្ឌ»ដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម