ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អារម្មណ៍​ឯកោ ប្រៀបដូចជា​អ្នក​ជក់បារី ១៥ ដើម ក្នុង​មួយថ្ងៃ
07, Sep 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
វា​ធ្វើឱ្យមាន​ភាព​ឯក​កោ ប្រសិនបើ​អ្នក​ខ្វះ​មិត្តភក្តិ​ល្អ ហើយក៏​ប្រហែលជា​អាច​បំផ្លាញ​ដល់​សុខភាព​របស់​អ្នក ឱ្យ​អ្នក​មានការ​ធាត់​ជ្រុល ឬ​ការជក់បារី ១៥ ដើម​ក្នុង​មួយថ្ងៃ នេះ​បើ​យោងតាម​ការស្រាវជ្រាវ មកពី​សាកលវិទ្យាល័យ ព្រិ​ក​ហាំ យ៉ាំង។ ការសិក្សា​មួយ​ផ្សេងទៀត បាន​បង្ហាញថា មនុស្ស​ដែលមាន សម្លាញ់​ជិតស្និទ្ធ យ៉ាងហោចណាស់​បីនាក់ នៅ​កន្លែងធ្វើការ គឺ ៩៦ ភាគរយ មានការ​រស់នៅ​យ៉ាង​ពេញចិត្ត និង​មាន​សុខភាព​ល្អ ក្នុង​ជីវិត​របស់​ពួកគេ។



មិត្តភក្តិ អាច​បន្ថយ​ភាព​តានតឹង​របស់​អ្នក ទប់ស្កាត់​ការធ្លាក់​ទឹកចិត្ត បម្រើ​ភារៈកិច្ច​រាប់រយ និង​មុខងារសំខាន់ៗផ្សេងទៀត៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com