កីឡាជាតិ
ជាតិ
វគ្គជម្រុះ World Cup 2018 ជុំទី១ ប្រចាំទ្វីបអាស៊ី ជម្រើសជាតិកម្ពុជា ជួបម៉ាកាវ 
×![]()
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួបជាមួយកោះម៉ាកាវ ក្នុងវគ្គជម្រុះពានរង្វាន់ FIFA World Cup 2018 ដែលប្រទេសរុស្សីធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីចាប់ឆ្នោតជ្រើសរើសគូនៅរសៀលថ្ងៃទី ១០ កុម្ភៈ នេះនៅស្នាក់ការកណ្ដាលរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី។
វគ្គជម្រុះដំបូងប្រចាំទ្វីបអាស៊ី គឺពីប្រទេសចំនួន ១២ ដែលមានចំណាត់ថ្នាក់ទាបជាងគេ លើតារាង FIFA ប្រចាំខែមករា ហើយត្រូវប្រកួត២ លើកគឺ នៅទឹកដីក្រុមទាំង ២ ម្ដងម្នាក់។ សម្រាប់ប្រកួតទី១ ធ្វើឡើងនៅថ្ងៃទី ១២ មីនា នៅទឹកដីរបស់កម្ពុជា និង ប្រកួតទី២ ធ្វើនៅថ្ងៃទី ១៧ មីនា ឆ្នាំ ២០១៥ នៅម៉ាកាវ វិញម្ដង។
ជាលទ្ធផលនៃការចាប់ឆ្នោតនៅរសៀលនេះមាន៖
១) កម្ពុជា ជួប ម៉ាកាវ
២) ឥណ្ឌា ជួប នេប៉ាល់
៣) យេមែន ជួប ប៉ាគីស្ថាន
៤) ទីម័រខាងកើត ជួប ម៉ុងហ្គោលី
៥) តៃវ៉ាន់ ប៉ះ ប្រ៊ុយណេ
៦) ស្រីលង្កា ប៉ះ បូ តាន់
© រក្សាសិទ្ធិដោយ thmeythmey.com