កីឡាជាតិ
ជាតិ
ពាន Hun Sen Cup ត្រូវបានដឹកដោយឧទ្ធម្ភាគចក្រទៅកាន់កីឡដ្ឋានខេត្តស្វាយរៀង 
×![]()
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន កំពុងដំណើរការនៅកីឡដ្ឋានខេត្តស្វាយរៀង រវាងក្រុមម្ចាស់ផ្ទះស្វាយរៀង និងណាហ្គាវើល។ ក្រោយបញ្ចប់ការប្រកួតដណ្តើមចំណាត់លេខបី ដែលត្រាយអាស៊ី យកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-០ ឧទ្ធម្ភាគចក្រពណ៌ក្រហមមួយគ្រឿងបានហោះនៅលើកីឡដ្ឋានខេត្តស្វាយរៀងដើម្បីនាំយកពានទៅកាន់វេទិកា។
ពានត្រូវបានយកដោយលោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមសំឡេងអបអរយ៉ាងកងរំពង។ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏ចូលរួមទស្សនាការប្រកួតផងដែរ។

© រក្សាសិទ្ធិដោយ thmeythmey.com