ជាតិ
ពីនេះ ពីនោះ
សង្កេតមើលបែបណា ទើបដឹងពីតម្លៃក្នុងជីវិតពិតប្រាកដរបស់មនុស្ស?
× តម្លៃ គឺជាអ្វីដែលសំខាន់ ហើយសំខាន់ប៉ុណ្ណានោះវាអាស្រ័យលើការឲ្យតម្លៃរបស់មនុស្សម្នាក់។ តម្លៃនេះ វាមានឥទ្ធិពលមកលើសកម្មភាពប្រចាំថ្ងៃរបស់អ្នក ហើយក៏ជះឥទ្ធិពលទៅលើអ្នកដទៃផងដែរ ព្រោះតម្លៃវាមានទាំងវិជ្ជមាន និងអវិជ្ជមាន។ តម្លៃរបស់អ្នកវិជ្ជមាន ឬអវិជ្ជមាននោះ គឺវាស្តែងចេញតាមរយៈសកម្មភាព ឬទង្វើប្រចាំថ្ងៃរបស់អ្នកតែប៉ុណ្ណោះ។ ខាងក្រោមនេះជាឧទាហរណ៍ដែលអ្នកអាចសង្កេតមើលពីតម្លៃរបស់មនុស្សបាន៖
១. អត្តចរិត៖ ឬកពា, ឥរិយាបថ, ទម្លាប់, និងពាក្យសំដីរបស់អ្នក ពេលដែលអ្នកសម្តែងចេញមកម្តងៗ ថាតើធ្វើឲ្យអ្នកដទៃសរសើរ ឬកាន់តែមិនពេញចិត្តនឹងទង្វើរបស់អ្នកកាន់តែខ្លាំង?
២. ពេលវេលា៖ ប្រសិនបើអ្នកបានកំណត់ ឬណាត់ជួបជាមួយនរណាម្នាក់ក្នុងពេលវេលាជាក់លាក់ណាមួយ ហើយអ្នកគោរពតាមម៉ោងដែលបានកំណត់នោះ ឬមិនគោរពតាម នោះអ្នកដទៃនឹងវាយតម្លៃពីតម្លៃនៃការគោរពពេលវេលារបស់អ្នកតាមទង្វើរបស់អ្នកជាក់ជាពុំខាន។
៣. ទំនួលខុសត្រូវ៖ ប្រសិនបើអ្នកជាមនុស្សមានទំនួលខុសត្រូវ ឬមិនមានទំនួលខុសត្រូវ ហើយអ្នកជាមនុស្សដែលទទួលស្គាល់កំហុសរបស់ខ្លួន ឬមិនដែលទទួលស្គាល់កំហុសខ្លួនឯងទេនោះ នោះអ្នកដៃនឹងដឹងពីតម្លៃរបស់អ្នក ថាអ្នកជាមនុស្សមានការទទួលខុសត្រូវពិតប្រាកដឬយ៉ាងណានោះ។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com