ជាតិ
ស្ត្រី​ខ្មែរ​រងគ្រោះ​នៅ​ចិន​ម្នាក់ទៀត និង​មកដល់​កម្ពុជា​នៅ​ថ្ងៃអាទិត្យ​នេះ
15, Feb 2015 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
ស្ត្រី​ខ្មែរ​រងគ្រោះ​នៅ​ប្រទេស​ចិន​ម្នាក់ទៀត នឹង​បញ្ជូន​មកដល់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី១៥កុម្ភៈនេះ បន្ទាប់ពី​ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ក្វាង​ចូ​វ ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញាធរ​ចិន ជួយសង្គ្រោះ។ នេះ​បើតាម​លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា។



លោក កុយ គួ​ង បាន​ឲ្យ​ដឹងថា ស្ត្រី​ខ្មែរ​រងគ្រោះ​នោះ​មានឈ្មោះ ហេង សុខ​ឃាង មាន​ស្រុកកំណើត​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម រងគ្រោះ​ដោយសារ​មេខ្យល់​បាន​នាំយកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន។ លោក​បន្ដថា កន្លងមក​ក្រសួង ក៏ដូចជា​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​នៅ​ប្រទេស បានទទួល​ពាក្យបណ្ដឹង​ជាច្រើន​ពី​ជនរងគ្រោះ និង​គ្រួសារ​ជនរងគ្រោះ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ហើយ​ក្រសួងការបរទេស និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាននិងកំពុង​ជួយសង្គ្រោះ​ស្រី្ដ​ខ្មែរ​រងគ្រោះ មកកាន់​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​ផងដែរ។

ជាមួយគ្នានេះ​ក្រសួងការបរទេស ក៏​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ជាពិសេស​នារី​ខ្មែរ​ដែល​ងាយ​រងគ្រោះ ធ្វើការ​ប្រុងប្រយ័ត្ន កុំ​ឲ្យ​ចាញ់បោក​តាម​ការអូសទាញ​ពី​សំណាក់​មេខ្យល់ ដែល​សន្យា​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ ដោយ​កុហកថា​ទទួលបាន​លាភសក្ការៈ​នោះ​ទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com