កីឡាជាតិ
ជាតិ
ប៉ូលីសជាង ៥០០នាក់ នឹងការពារសន្តិសុខក្នុងពិធីបុណ្យទន្លេជាលើកដំបូង 
×![]()
ភ្នំពេញ៖ កម្លាំងនគរបាលសរុបចំនួន ៤៥០នាក់ នឹងត្រូវបានដាក់ពង្រាយ ដើម្បីការពារ សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ក្នុងការប្រារព្ឋពិធីបុណ្យទន្លេនៅខេត្តក្រចេះ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ទី១៥ ខែមិនា ឆ្នាំ២០១៥ ខាងមុខ។ នេះបើយោងតាមការផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅក្នុងកិច្ចប្រជុំរបស់ស្នងការដ្ឋាន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ស្នងការនគរបាលខេត្តក្រចេះ លោក លន់ សុផាត បានឲ្យដឹងថា ស្នងការដ្ឋានបានត្រៀមកម្លាំងនគរបាលចំនួន ៤៥០នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងការប្រារព្ឋពិធីបុណ្យទន្លេនៅខេត្តក្រចេះ។
អាជ្ញាធររៀបចំបុណ្យទន្លេជាលើកដំបូងបង្អស់នៅឆ្នាំ ២០១៥នេះ មានគោលបំណង ចូលរួមអភិវឌ្ឍផលិតផលទេសចរណ៏ ដោយផ្តោតលើធនធានធម្មជាតិតាមដងទន្លេមេគង្គ
ជាពិសេសគឺ ការទាក់ទាញភ្ញៀវទេសចរណ៍។
គួរបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៥នេះទៅ ពិធីបុណ្យទន្លេនៅតាមខេត្តផ្នែកខាងលើនៃទន្លេមេគង្គ នឹងប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ។ ការប្រណាំងទូក ការបង្ហាញជីវភាពរស់នៅ និងប្រពៃណី ប្រជាជនខ្មែរតាមដងទន្លេមេគង្គនឹងរៀបចំឡើងក្នុងពិធីបុណ្យទន្លេលើកដំបូងនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com