ជាតិ
ពីនេះ ពីនោះ
តើ​ខ្ញុំ​ជា​មនុស្ស​រង់ចាំ​ឱកាស ស្វែងរក​ឱកាស ឬ​បង្កើត​ឱកាស?
16, Feb 2015 , 8:07 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្សម្នាក់ៗមាន​ចរិត ទម្លាប់ និង​របៀប​គំនិតផ្សេងៗគ្នា ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​របស់​ពួកគេ។ អ្នកខ្លះ​ជា​មនុស្ស​រង់ចាំ​តែ​ឱកាស​មកទល់នឹង​មុខ​ទើប​ចាប់យក។ អ្នកខ្លះ ជា​មនុស្ស​ខំ​សង្វាត​រក​ឱកាស​ទើប​មានសំណាង​ហ្នឹង​គេ។ រីឯ​អ្នក​ខ្លះទៀត ជា​មនុស្ស​សកម្ម​ខំព្យាយាម​បង្កើត​គំ​និង​ច្នៃប្រឌិត​នូវ​អ្វីដែល​ពួកគេ​អាចធ្វើ​បាន​ដោយ​ខ្លួនឯង។ តើ​មនុស្ស​ទាំងបី​ប្រភេទ​នេះ​ខុសគ្នា​យ៉ាងដូចម្តេច? តើ​ខ្ញុំ​ជា​មនុស្ស​ស្ថិតនៅក្នុង​ប្រភេទ​ណាមួយ? តើ​ខ្ញុំ​គួរ​យក​គំរូ​តាម​មនុស្ស​ប្រភេទ​ណា?



១. មនុស្ស​រង់ចាំ​ឱកាស​គឺជា​មនុស្ស​មិន​សកម្ម ឬ​មិន​យកចិត្តទុកដាក់​នូវ​អ្វីដែល​ខ្លួនគេ​ចង់បាន ចង់​មាន​ឡើយ ហើយក៏​មិន​សង្វាត​ស្វែងរក​នូវ​អ្វី​ខ្លួនគេ​ចង់បាន​នោះដែរ។ មនុស្ស​ប្រភេទ​នេះ តែងតែ​ចាំ​ឱកាស​មក​រង់ចាំ​នៅ​នឹង​មុខ​ទើប​ចាប់យក​វា ហើយ​ការចាប់យក​ឱកាស​នេះ​ក៏​មិន​ប្រាកដថា​បាន​ឬ​មិនបាន​ជោគជ័យ​នោះទេ។

២.
មនុស្ស​ស្វែងរក​ឱកាស គឺជា​មនុស្ស​ហ៊ាន​គិត និង​មានគំនិត​ចង់​បង្កើត​ការងារ ឬ​បង្កើត​អ្វីមួយ​ដោយ​ខ្លួនឯង​នោះទេ ព្រោះ​ខ្លាច​បរាជ័យ និង​ខ្មាស​គេ។ មនុស្ស​ប្រភេទ​នេះ​បានត្រឹមតែ​សង្វាត​ស្វែងរក​ការងារ​ធ្វើ ឬ​រក​អ្វីដែល​ខ្លួនគេ​ចង់បាន​នោះ​តាមរយៈ​មិ​ត្ត​ភក្តិ បងប្អូន សេចក្តី​ប្រកាស​ជ្រើសរើស​ការងារ និង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យាផ្សេងៗប៉ុណ្ណោះ។

៣.
មនុស្ស​បង្កើត​ឱកាស គឺជា​មនុស្ស​មាន​មានគំនិត​ចង់​បង្កើន​នូវ​អ្វី​ខ្លួនគេ​ចង់បាន ចង់​មាន​ដោយ​មិនចាំបាច់​រងចាំ​ឱកាស​មកដល់ ឬ​ស្វែងរក​វា​នៅ​ទីកន្លែង​ណា​នោះទេ។ មនុស្ស​ប្រភេទ​នេះ តែងតែ​គិតអ្វីៗបែប​វិជ្ជមាន ហើយ​មាន​ភាពក្លាហាន ហ៊ាន​ប្រ​ថុយ​នឹង​ហា​នី​ភ័យ​ជាមួយនឹង​ឱកាស​ដែល​គេ​បង្កើត​៕ 



© រក្សាសិទ្ធិដោយ thmeythmey.com