ជាតិ
មនុស្ស១១នាក់​ស្លាប់៣០នាក់​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ
16, Feb 2015 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ

មនុស្ស​ចំនួន១១នាក់​បាន​ស្លាប់ និង៣០នាក់​របួសធ្ងន់​និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន១៩លើក​នៅ​ទូទាំងប្រទេស​កម្ពុជា កាលពី​ថ្ងៃទី១៦ខែកុម្ភៈ​ម្សិលមិញ។ នេះ​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ។



របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ទាំង១៩លើក​នោះ បាន​បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ចំនួន៣៧គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន២០គ្រឿង រថយន្ត​ធុន​តូច៦គ្រឿង រថយន្ត​ធុន​ធំ១១គ្រឿង និង​អ្នក​ថ្មើរជើង២នាក់។

មូលហេតុ​ដែល​នាំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី​ការបើកបរ​ហួស​ល្បឿន​ចំនួន៦លើក ប្រជែង​គ្រោះថ្នាក់៤លើក មិន​គោរព​សិទ្ធ២លើក មិន​ប្រកាន់​ស្តាំ២លើក  ស្រវឹង២លើក កត្តា​យានយន្ត២លើក ជិះ​ម៉ូតូ​ឆ្លងផ្លូវ១លើក ក្នុងនោះ​អ្នក​គ្រោះថ្នាក់​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ចំនួន២៦នាក់។
ដោយឡែក​យានយន្ត​ដែល​ទទួលរង​ការផាកពិន័យ​នៅ​អង្គភាព​មាន​ចំនួន១៣៨គ្រឿង និង​ម៉ូតូ​ចំនួន១,៤០៣គ្រឿង៕





© រក្សាសិទ្ធិដោយ thmeythmey.com