កីឡាជាតិ
ជាតិ
ត្រាយអាស៊ី ប្រកាសរើសកីឡាករ ដោយផ្ដល់ប្រាក់ខែពី៣០០ ទៅ៥០០ដុល្លាអាមេរិក 
×![]()
ក្រោយដណ្ដើមបានចំណាត់ថ្នាក់លេខ ៣ ក្នុងពានរង្វាន់ Hun Sen Cup 2015 ក្លិបបាល់ទាត់ត្រាយអាស៊ី ដែលទើបប្ដូរក្បាលម៉ាស៊ីន ពីជនជាតិជប៉ុន ទៅជនជាតិជប៉ុនទៀត បានប្រកាសស្វែងរកកីឡាករបន្ថែម ដើម្បីពង្រឹងក្រុមត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ២០១៥ (MCL 2015) មកដល់។
យោងតាមសេចក្ដីប្រកាស នៅថ្ងៃទី ១៨ ខែកុម្ភៈ ខាងមុខក្លិបនឹងធ្វើការជ្រើសរើស និង ធ្វើតេស្ដសមត្ថភាពកីឡាករដែលមានចំណាប់អារម្មណ%ចាប់ពីម៉ោង ២ រសៀលតទៅ នៅទីលានទ័ពជើងទឹក (ត្រើយខាងកើតស្ពានជ្រោយចង្វា)។
កីឡាករដែលដាក់ស្នើសុំបង្ហាញសមត្ថភាពអាចមានឱកាសទទួលបានប្រាក់ខែចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារសហរដ្ឋអាមេរិក។ កីឡាករខ្សែការពារកណ្ដាល និង កីឡាករជនជាតិ ខ្មែរនឹងមានអាទិភាព ក្នុងការជ្រើសរើសនេះ។
សម្រាប់អ្នកដែលមានសមត្ថភាព ហើយចង់ចាប់អាជីពជាកីឡាករបាល់ទាត់ អាចទាក់ទងទៅកាន់ Facebook Page របស់ក្លិបត្រាយអាស៊ី ឬ តាមលេខទូរស័ព្ទ 087 303 534៕
© រក្សាសិទ្ធិដោយ thmeythmey.com