ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «កួរ, គួរ» ប្រើ​ខុសគ្នា​ដូចម្តេច?
19, Feb 2015 , 7:50 am        
រូបភាព
ដោយ: ថ្មីៗ
 

នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេងគ្នា។



ទី១. ពាក្យ «កួរ»មានន័យថា ចង្កោម​ផ្លែ, សំណុំ​ផ្លែ។ ឧទាហរណ៍៖ កួរស្រូវ, អម្ពិល ១កួរ, កួរអម្ពិល, សណ្តែកទ្រើង ១កួរ គឺ​មួយ​ផ្លែ។ ល។

ទី២. ពាក្យ «គួរ» មានន័យថា សម, គ​ម្បី, ឥត​ទាស់, ល្មម។ ឧទាហរណ៍៖ អ្នក​ថា​ហ្នឹង​គួរ​ហើយ, គួរ​ខ្លាច​អំពើអាក្រក់, គួរតែ​ចៀសវាង​កុំ​សេពគប់​នឹង​មនុស្ស​ពាល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com