ជាតិ
ពីនេះ ពីនោះ
ខុង ជឺ៖ ទន់ភ្លន់ តែ​ដាច់ខាត អាច​បង្ក្រាប​ពួកឧក្រិដ្ឋជន
06, Apr 2017 , 12:39 pm        
រូបភាព
ដកស្រង់​ចេញពី​សៀវភៅ ខុង ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​បោះពុម្ពផ្សាយ​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books ។




ជឺ​លូ ធ្វើដំណើរ​ទៅ​ទទួល​តំណែង​ជា​ចៅហ្វាយស្រុក​ភូ។ មុននឹង​ចេញទៅ គាត់​ក៏​សុំ​ការណែនាំ​ពី ខុង ជឺ ក្នុង​យុទ្ធសាស្ត្រ​នៃ​ការគ្រប់គ្រង។

ខុង ជឺ សួរថា «តើ​ស្ថានភាព​ស្រុក​ភូ​នោះ​យ៉ាងម៉េច​ដែរ?»

ជឺ លូ ឆ្លើយថា « មនុស្ស​នៅ​ទីនោះ​សម្បួរ​ទៅដោយ​ជើង​ខ្លាំង ចូលចិត្ត​យកឈ្នះ​យក​ចាញ់ ពិបាក​គ្រប់គ្រង​ណាស់»។

ខុង ជឺ ពោលថា៖«យើង​ប្រាប់​ឯង​ឲ្យ​ដឹង ការ​ឱនលំទោន មាន​សុជីវធម៌ អាចធ្វើ​ឲ្យ​មនុស្ស​ឃោរឃៅ​ព្រម​ចុះ​ញ៉ម។ ការប្រកាន់​សុចរិត​ទៀងត្រង់ អាចធ្វើ​ឲ្យ​មនុស្ស​ដែល​ចូលចិត្ត​យក ព្រម​ចុះ​ញ៉ម។ ការ​មាន​មេត្តាករុណា គិត​ថ្លឹងថ្លែង​ដល់​ចិត្ត​អ្នកដទៃ អាច​គ្រប់គ្រង​ចិត្ត​អ្នក​រឹងត្អឹង​បាន។ ភាពទន់ភ្លន់​តែ​ដាច់ខាត អាច​បង្ក្រាប​ពួក​ជនឧក្រិដ្ឋផ្សេងៗបាន។ បើ​ឯង​ធ្វើបាន​ដូច​សម្តី​យើង យើង​ជឿថា ស្រុក​ភូ មិន​ពិបាក​គ្រប់គ្រង​ឡើយ»៕



© រក្សាសិទ្ធិដោយ thmeythmey.com