អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មន្ត្រីជាន់ខ្ពស់​UNត្រូវ​លុបឈ្មោះ​ចេញពី​កិច្ចប្រជុំ​ដោយសារ​បៀតបៀន​កេ​រ្ត៍​ខ្មាស
23, Feb 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ

លោក​រា​ជេន​ដ្រា​ប៉ា​ជូ​រិ (Rajendra Pachauri) មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​ការផ្លាស់ប្តូរ​អាកាសធាតុ​ត្រូវបាន​គេ​ដក​ឈ្មោះ​ចេញពី​កិច្ចប្រជុំ​ជាន់ខ្ពស់​នៅក្នុង​ប្រទេស​កេ​ន​យ៉ា​ក្រោយពី​មាន​បណ្តឹង​ពី​ប៉ូលីស​ស៊ើបអង្កេត​ឥណ្ឌា​ពីបទ​បៀតបៀន​កេ​រ្ត៍​ខ្មាស​លើ​ស្ត្រី​ដែលជា​អ្នកស្រាវជ្រាវ​នៅក្នុង​ប្រទេស​ឥណ្ឌា។



ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ប៉ូលីស​ស៊ើបអង្កេត​ឥណ្ឌា​ពីបទ​បៀតបៀន​កេ​រ្ត៍​ខ្មាស​លោក​រា​ជេន​ដ្រា ប៉ា​ជូ​រិ (Rajendra Pachauri) មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​ការផ្លាស់ប្តូរ​អាកាសធាតុ​ត្រូវបាន​ដក​ឈ្មោះ​ចេញពី​កិច្ចប្រជុំ​ជាន់ខ្ពស់​នៅក្នុង​ប្រទេស​កេ​ន​យ៉ាន។

បើ​យោងតាម​អ្នកនាំពាក្យ​នៃ​កិច្ចប្រជុំ​លោក​រា​ជេន​ដ្រា​ប៉ា​ជូ​រិ​ដែលជា​ប្រធាន​ក្នុង​វាគ្មិន​អន្តររដ្ឋាភិបាល​លើ​ប្រធានបទ​ការប្រែប្រួល​អាកាសធាតុ​ដែល​នឹងត្រូវ​ប្រព្រឹត្ត​នៅក្នុង​ប្រទេស​កេ​ន​យ៉ា​នោះ​ត្រូវបាន​រង​នូវ​ការចោទប្រកាន់​ពីបទ​បៀតបៀន​កេ​រ្ត៍​ខ្មាស់​លើ​ស្ត្រី​ម្នាក់​ដែលជា​អ្នកស្រាវជ្រាវ​នៅក្នុង​វិទ្យាស្ថាន​ថាមពល​និង​ធនធាន​ដែលមាន​ទីតាំងនៅ​ក្នុងប្រទេស​ឥណ្ឌា។យ៉ាងណាមិញ​រឿង​លម្អិត​ទាក់ទង​នឹង​ការចោទប្រកាន់​នេះ​មិន​ត្រូវបាន​បកស្រាយ​នោះទេ។

ដោយឡែក​បញ្ហា​នេះ​មិនបាន​ធ្វើអោយមាន​ការរាំងស្ទះ​ក្នុង​កិច្ចប្រជុំ​ជាន់ខ្ពស់​នោះទេ​គណៈកម្មាធិការ​នៃ​កិច្ចប្រជុំ​ស្តី​ការប្រែប្រួល​អាកាសធាតុ​នៅក្នុង​ប្រទេស​កេ​ន​យ៉ា​នឹង​ជ្រើសរើស​ប្រធាន​ថ្មី។រីឯ​លោក​រា​ជេន​ដ្រា ត្រូវតែមាន​វត្ត​មាននៅ​ក្នុង​តុលាការ​របស់​ឥណ្ឌា​ដោយយោង​ទៅតាម​ដីកាកោះ​ដើម្បី​ចូល​បំភ្លឺ​ពី​ការចោទប្រកាន់។

គួរបញ្ជាក់​ផងដែរ​លោក​រា​ជេន​ដ្រា​ប៉ា​ជូ​រិ​គឺជា​មន្ត្រីជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​ដែលមាន​ជំនាញ​ផ្នែក​ប្រែប្រួល​អាកាសធាតុ​ដែលមាន​សំឡេង​នៅក្នុង​ឆាក​អន្តរជាតិ​ហើយ​លោក​ធ្លាប់​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​អន្តររដ្ឋាភិបាល​លើ​ការប្រែប្រួល​អាកាសធាតុ​ពីរ​អាណត្តិ​មកហើយ។យ៉ាងណាមិញ​ដោយសារតែ​មានការ​ចោទប្រកាន់​ទៅលើ​បទ​បៀតបៀន​កេ​រ្ត៍​ខ្មាស់​លោក​ត្រូវបាន​បាត់បង់​ឳ​កាស​ក្នុង​តំណែង​អាណត្តិ​ទី​បី​របស់លោក​ដែល​ត្រូវ​ប្រព្រឹត្តឡើង​ក្នុងប្រទេស​កេ​ន​យ៉ា៕



© រក្សាសិទ្ធិដោយ thmeythmey.com