អត្ថបទពាណិជ្ជកម្ម
ឱកាស​សិក្សា និង​ការងារ​នៅ​ប្រទេស​ជប៉ុន
27, Feb 2015 , 10:18 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កាលពី​ថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៥ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​អប់រំ​អន្តរជាតិ នី​ស្សី​នី​ហន (Nishinihon International Education Institute) នៃ​ទីក្រុង Fukuoka ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ​លោក មី​យ៉ា​តា (Miyata) ប្រធាន​ស្ថាបនិក និង​អគ្គនាយក​ប្រតិបត្តិ​បានធ្វើ​ទស្សនកិច្ច និង​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក និស្សិត និង​សិស្ស នៅ​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា-អាស៊ាន​ក្នុង​គោលបំណង​ចុះ​អនុស្សរណ​សហប្រតិបត្តិ​ការ និង​ផ្សព្វផ្សាយ​ពី​ឱកាស​សិក្សា និង​ការងារ​នៅ​ប្រទេស​ជប៉ុន។

ក្នុង​ដំណើរ​ទស្សន​កិច្ចការងា​រ​នេះ​លោក Miyata បានធ្វើ​បទ​បង្ហាញ​ពី​និស្សិត​បរទេស​ដែល​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន Nishinihonនិង​ឱកាស​ការងារ​ក្រៅ​ម៉ោង​នៅ​ប្រទេស​ជប៉ុន។ លោក​លើកទ្បើង​ថា​មាន​និស្សិត​មកពី​ប្រមាណ៣០ប្រទេស​បាន និង​កំពុង​សិក្សា​នៅ​វិទ្យាស្ថាន​របស់លោក។ ក្នុងនោះ​និស្សិត១០០%ទទួលបាន​ការងារ​ក្រៅ​ម៉ោង​នៅ​ប្រទេស​ជប៉ុន ដោយសារ​វិទ្យាស្ថាន​មាន​មជ្ឈមណ្ឌល​ជួយ​គាំទ្រ​ការរក​ការងារ​ធ្វើ​ដល់​និស្សិត។ លោក​បន្តថា វិទ្យាស្ថាន Nishinihonជា​ស្ថាប័ន​បណ្តុះបណ្តាល​និស្សិត​អន្តរជាតិ​ដ៏​ធំជាងគេ​មួយ​នៅ​ប្រទេស​ជប៉ុន និង​មាន​បណ្តាញ​ទំនាក់ទំនង​ទូលំទូលាយ​ជាមួយ​រដ្ឋ និង​វិស័យ​ឯកជន​ជប៉ុន។

ដូច្នេះ​វិទ្យាស្ថាន​មិន​ត្រឹមតែ​អាចជួយ​រក​ការងារ​នៅក្នុង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការងារ​ជាមួយ​ក្រុមហ៊ុន និង​អង្គការ​ជប៉ុន​ជាច្រើន​នៅ​អន្តរជាតិ​ទៀតផង។ លោក​បន្ថែមថា ជាទូទៅ​ក្រុមហ៊ុន​ជប៉ុន​ត្រូវការ​ជ្រើសរើស​បុគ្គលិក​មិន​ត្រឹមតែ​អ្នកចេះ​ភាសា​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បេក្ខជន​ត្រូវ​យល់ដឹង​ពី​របៀប​រស់នៅ ទំនាកទំនង និង​វប្បធម៌​ខ្លះ​របស់​ជប៉ុន​ផងដែរ។ ដូច្នេះ​ការ​ទៅ​សិក្សា​នៅ​វិទ្យាស្ថាន Nishinihonនៅ​ប្រទេស​ជប៉ុន​នេះ មិន​ត្រឹមតែ​បណ្តុះបណ្តាល​ភាសា​ជប៉ុន ប៉ុន្តែ​ថែមទាំង​ការ​ប្រ​ទ្បូ​ក​ក្នុងសង្គម​និង​ជីវិត​រស់នៅ​របស់  ជប៉ុន​ផងដែរ ដែល​ធ្វើ​ឲ្យ​និស្សិត​មាន​ទាំង​ឱកាស​ធ្វើការ​នៅ​ប្រទេស​ជប៉ុន និង​នៅតាម​បណ្តា​ក្រុមហ៊ុន​នានា​របស់​ជប៉ុន​នៅ​បរទេស។

លោក ស៊ា​ង សុ​បញ្ញា បាន​ជម្រាប​ទៅ​សម​ភាគី​ជប៉ុន​ថា ដោយសារ​កម្ពុជា​បច្ចុប្បន្ន​មាន​សុខសន្តិភាព អ្នកវិនិយោគ និង​អ្នកទេសចរ​ជប៉ុន​កាន់តែច្រើន​ទ្បើង​បានមក​ទស្សនា និង​ប្រកប​ធុរកិច្ច​នៅ​កម្ពុជា។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល​កម្ពុជា​យកចិត្តទុកដាក់​គាំទ្រ​ដល់​វិស័យ​ឯកជន ដោយ​ចាត់ទុក​វិស័យនេះ​ជា​កម្លាំងចលករ​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ។

ម្យ៉ាងទៀត ជប៉ុន​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ដល់​ដំណើរ​ការស្តារ និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។ ដូច្នេះ ការដែល​សិស្ស-និស្សិត​កម្ពុជា​បាន​ទៅ​សិក្សា និង​ស្វែងយល់​ពី​ការរស់នៅ​នៅ​ប្រទេស​ជប៉ុន​នឹង​ជា​កត្តា​ទាក់ទាញ​អ្នកវិនិយោគ និង​ទេសចរ​ជប៉ុន​កាន់តែច្រើន​ទ្បើង​នាពេល​អនាគត។ មិនតែប៉ុណ្ណោះ នៅពេល​កម្លាំង​ពលកម្ម​កម្ពុជា​ចេះ​ភាសា និង​ស្គាល់​វប្បធម៌​ជប៉ុន ពួគគាត់​អាចមាន​ឱកាស​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ឬ​ជាមួយ​ក្រុមហ៊ុន និង​អង្គការ​ជប៉ុន​នៅ​បរទេស​ថែមទៀត។ ជាក់ស្តែង ពលករ​កម្ពុជា​ជាច្រើន​បាន​ទៅធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ ប៉ុន្តែ​ពលករ​ចំនួន​តិចតួច​ប៉ុណ្ណោះ ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ជប៉ុន។ លោក សង្ឃឹមថា នាពេល​អនាគត ប្រទេស​ជប៉ុន​នឹង​ទទួលយក​ពលករ​កម្ពុ​ជា និង​កម្មករ​ជំនាញ​របស់​កម្ពុជា ដើម្បី​ទៅ​បំពេញការងារ​នៅ​ប្រទេស​ជប៉ុន។

លោក មី​យ៉ា​តា និង​ប្រតិភូ​ក៏បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​កម្មវិធីសិក្សា សាស្ត្រាចារ្យ និង​សំភារៈ​រូបវ័ន្ត​ដ៏​សំបូរបែប​របស់​វិទ្យាស្ថាន CAM-ASEAN ដែល​ជួយ​ជំរុញ​ឲ​ការសិក្សា​កាន់តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់​មិន​ចាញ់​វិទ្យាស្ថាន​អប់រំ​ស្តង់ដារ​អន្តរជាតិ​ឡើយ។ លើសពីនេះទៅទៀត​លោក​អគ្គនាយក មី​យ៉ា​តា បាន​កោតសរសើរ​ពី​សណ្តាប់ធ្នាប់​នៃ​ការរៀបចំ​បរិវេណ​វិទ្យាស្ថាន ភាពរួស​រាយ និង​ការទទួល​ស្វាគមន៍​ដ៏​រាក់ទាក់ ជាពិសេស​សមត្ថភាព​ភាសា​អង់គ្លេស​របស់​បុគ្គលិក និង​សិស្សានុសិស្ស​នៅ CAM-ASEAN។

ថ្នាក់ដឹកនាំ​វិទ្យាស្ថាន​ទាំងពី​បាន​ឯកភាព​ពង្រឹង និង​ពង្រីក​សហប្រតិបត្តិការ​ជាមួយគ្នា។ ជាពិសេស​លោក មី​យា​តា បាន​លើក​យោបល់​ឲ្យ CAM-ASEAN បើក​ដេ​ប៉ា​តឺ​ម៉​ង​ភាសា​ជប៉ុន នោះ​លោក​នឹង​គាំទ្រ​ទាំង​សម្ភារ​រូបវ័ន្ត បច្ចេកទេស និង​បញ្ជូន​គ្រូ​ដែលមាន​បទពិសោធន៍​ខ្ពស់​វិទ្យាស្ថាន​របស់លោក​មក​ប​ង្រៀ​ន​ផ្ទាល់។ 

ទន្ទឹមនឹង​នោះដែរ លោក មី​យា​តា បានសម្រេច​ចិត្ត​ជ្រើសរើស CAM-ASEAN ជា​មជ្ឈមណ្ឌល​តំណាង​របស់​វិទ្យាស្ថាន​អប់រំ​អន្តរជាតិ Nishinihonនៅ​កម្ពុជា។ សិស្ស-និស្សិត​កម្ពុជា​ដែលមាន​បំណង​ចង់ទៅ​សិក្សា​នៅ​វិទ្យាស្ថាន Nishinihonអាចមក​សាកសួរ​ព័ត៌មាន ឬ​ដាក់ពាក្យ​នៅ​វិទ្យាស្ថាន CAM-ASEAN ដែលមាន​អាសយដ្ឋាន​អាគារ 18B ផ្លូវ២០៥ សង្កាត់​ទួល​ស្វាយព្រៃ២ ខណ្ឌចំការមន (ខាង​ត្បួ​ង​ភោជនីយដ្ឋាន​ខ្មែរ​ថៃ​អូ​ទ្បាំ​ពិ​ក​ចម្ងាយ ៥០ម៉ែត្រ)។ 

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com