ពីនេះ ពីនោះ
តើ​ពាក្យ «សញ្ញាប័ត្រ, សញ្ញាបត្រ» មួយណា​ត្រឹមត្រូវ?
28, Feb 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ភាគច្រើន​តែងតែ​ប្រកែក​គ្នា អ្នកខ្លះ​និ​យ​យា​ថា​ពាក្យ​នេះ​សរសេរ​ជា «សញ្ញាប័ត្រ» បាន​ត្រឹមត្រូវ ប៉ុន្តែ​អ្នកខ្លះ​ទៀត​បាន​អះអាងថា​ពាក្យ​នេះ​ត្រូវតែ​សរសេរ​ជា «សញ្ញាបត្រ» ទើប​ត្រឹមត្រូវ។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ គឺ​សរសេរ​ជា «សញ្ញាប័ត្រ» ឬ «សញ្ញាបត្រ» ក៏បាន​ដែរ។ ពាក្យ​នេះ​មានន័យថា ក្រដាស​កំណត់ហេតុ​សម្គាល់​ចំណេះវិជ្ជា ចេញ​ជា​ត្រា​តាំង​ឲ្យ​ជា​ភ័ស្តុតាង​ដល់​អ្នករៀន​ដែល​ប្រឡង​ជាប់ មានអំណាច​ត្រូវ​ទទួល​យកតាម​លក្ខណ​ប្បញ្ញត្តិ។ ឧទាហរណ៍៖ សញ្ញាប័ត្រ​ប្រថម​វិទ្យា, សញ្ញាបត្រ​ឧ​ត្ត​ម​វិជ្ជា៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com