ពីនេះ ពីនោះ
កំណាព្យ៖ មនុស្ស​តូច ខូច​តាម​យ៉ាង
28, Feb 2015 , 10:22 am        
រូបភាព
ដោយ: ថ្មីៗ
         កំណាព្យ
មនុស្ស​តូច ខូច​តាម​យ៉ាង       
     (បទ​ពាក្យ៨
)

-មនុស្ស​តូច​ខ្លះ​ត្រូវ រួញ​ខ្លួន​ក្រ​ញ៉​ង់      មិនអាច​តម្រង់​ឲ្យ​ងើប​ងើយ​ក


មនុស្ស​តូច​ខ្លះទៀត​មិន​ខ្ចី​អង្វរ        ខំប្រឹង​ធ្វើ​ស តស៊ូ​ដល់​ស្លាប់។

-មនុស្ស​តូច​ខ្លះទៀត​ពូកែ​អែបអប        ចេះ​ធ្វើ​រណប​ខ្លប​ខ្លួន​ចំណាប់
ដើម្បី​ខ្លួន​រស់​ខ្ពស់​មាន​គេ​ស្ដាប់        ហ៊ាន​កាប់សម្លាប់​ប្រល័យ​មិ​ត្ដ​ខ្លួន។

-មនុស្ស​តូច​ខូច​កោង​តាម​តោង​ដោយ​យ៉ាង      ចូល​កៀន​អែប​ខាង​សាង​លាក់​បំពួន
អត់​ស្គាល់​ញាតិមិត្ត​ឆ្ងាយ​ជិត​ក្បែរ​ខ្លួន     ស៊ី​រស់​តែ​ខ្លួន​ពួន​រស់​ម្នាក់ឯង។

-មនុស្ស​តូច​ខ្លះទៀត​ឆ្លៀត​ខំ​យកចិត្ត       មនុស្ស​ធំ​ដែល​ស្និទ្ធ​ផ្តេកផ្តិត​ឥត​ក្រែង
ឲ្យ​តែ​បាន​ស៊ី​ខំ​ស៊ូ​ក​ខំ​សែង        យកចិត្ត​សម្ញែង​សម្តែង​ឱនក្រាប។

-មនុស្ស​តូច​ខ្លះទៀត​ចោរ​ម្សៀត​គ្មាន​បទ      បាន​ស៊ី​ស៊ី​ម៉ត់​អត់​មាន​គិត​បាប
គិត​បុណ្យ​គិត​ទាន​ខំ​តែ​ព្រួស​សាប      សាង​តែ​រឿង​បាប សាប​តែ​រឿង​បាន៕

                និពន្ធ​ដោយ៖វិឆ័យ​សុ​ភី



© រក្សាសិទ្ធិដោយ thmeythmey.com