ពីនេះ ពីនោះ
ផ្សោត​ក្របី​ជា​សត្វ​ដែលមាន​កំលាំង​ខ្លាំង និង​ហែល​ទឹកបាន​លឿន
28, Feb 2015 , 2:29 pm        
រូបភាព
ដោយ: ថ្មីៗ
 
ភិនភាគ៖ ដងខ្លួន​មាន​ពណ៌​ខ្មៅ ឬ​ប្រផេះ​ក្រ​ម៉ៅ​លើកលែងតែ​ផ្នែក​ខាងក្រោម​មាន​ពណ៌​ប្រផេះ​ស្រាល។ ព្រុយ​ខ្នង​បញ្ឈរ និង​ខាងចុង​រាង​មូល។ ធ្មេញ​ជួរ​ខាងលើ​វែង​ជាង​ធ្មេញ​ជួរ​ខាងក្រោម​ពី៣-៤ ស.ម។ កូន​ដែល​ទើប​កើត​ប្រវែង ១,៦-១,៩ម នៅពេល​ពេញវ័យ​អាចមាន​ប្រវែង ៥-៦ម និង​មាន​ទម្ងន់​ប្រមាណ ១៣៦០គ.ក។



ជីវសាស្ត្រ៖ ផ្សោត​ក្របី​រស់នៅ​ជា​ក្រុម ដែល​អាចមាន​ចំនួន​រហូតដល់៦០ក្បាល។ ជួនកាល​គេ​ប្រទះឃើញ​រស់នៅ​ជាមួយ​ផ្សោត​ច្រមុះ​ដប​ផងដែរ។ វា​ជាស​ត្វ​ដែលមាន​កំលាំង​ខ្លាំង និង​ហែល​ទឹកបាន​លឿន។ ចំណីអាហារ​របស់​វា​មានដូចជា ត្រី មឹក បង្គា និង​ពពួក​ថនិកសត្វ​ទឹក ដែលមាន​ទំហំ​តូច​ជាង​វា។

រប៉ាយ​រស់នៅ៖ ក្នុង​ដែនសមុទ្រ​កម្ពុជា​គេ​បាន​ប្រទះឃើញ​ផ្សោត​ប្រភេទ​នេះ​នៅក្បែរ​កោះរុង​សា​លឹម និង​មាន​វត្ត​មាននៅ​កន្លែង​ទឹក​ជ្រៅ តំបន់​ត្រូពិច​ដែលមាន​សីតុណ្ហភាព​ក្តៅ​ល្មម។
ស្ថានភាព​អភិរក្ស៖ ផ្សោត​ខ្មៅ​ជា​ប្រភេទ​សត្វ​ដែល បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LR) ជា​ប្រភេទ​រងគ្រោះ​តិច​លើ​ពិភពលោក និង​នៅតាម​តំបន់​កំណត់​ដែលមាន​វត្តមាន​ពួកវា។




© រក្សាសិទ្ធិដោយ thmeythmey.com