ពីនេះ ពីនោះ
កំណាព្យ៖ ឯង​ជួយ​អញ! អញ​ជួយ​ឯង!
01, Mar 2015 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
            ឯង​ជួយ​អញ! អញ​ជួយ​ឯង!
               (បទ​ពាគ្យ៨)


-បើ​ឯង​ជួយ​អញ​ទើប​អញ​ជួយ​ឯង        ជួយ​តុ​ប​ជួយ​តែង​ឲ្យ​ឯង​មាន​ស័ក្តិ
មាន​លាភ​មានយស​ព្រោះ​អញ​អ្នក​ដាក់        អញ​តម្លើង​ស័ក្តិ​គ្រប់​ថ្នាក់​ឲ្យ​បាន។



-បើ​ឯង​ជួយ​អញ​ទើប​អញ​ជួយ​ឯង        ជួយ​ជ្រោ​ម​ជួយ​ជ្រែង​ឲ្យ​ឯង​ក្លាហាន
ឯង​ត្រូវ​ជួយ​អញ​ចម្រាញ់​ឲ្យ​បាន        គ្នីគ្នា​គ្រប់​ឋាន​បានមក​ក្នុង​បក្ស។

-បើ​ឯង​ជួយ​អញ​ទើប​អញ​ជួយ​ឯង        ជួយ​បាន​កន្លែង​ឲ្យ​ឯង​មាន​ថ្នាក់
មានយស​មាន​លាភ​មិន​ទាប​បុណ្យស័ក្តិ        មាន​ពួក​មានប​ក្សមាន​អ្នក​ចាំ​ជួយ។

-បើ​ឯង​គិត​អញ​ទើប​អញ​គិត​ឯង        គិត​តាម​កន្លែង​ឯង​មិនបាច់​ព្រួយ
បើ​ឯង​គិត​អញ​អញ​គិត​ឯង​មួយ            អញ​គិត​លើកស្ទួយ​ឯង​លើសគេ​ចុះ។

-បើ​ឯង​គិត​អញ​ទើប​អញ​គិត​ឯង        គិត​ដោយ​សម្ញែង​ឯង​កុំ​ព្រួយ​សោះ
បើ​ឯង​គិត​អញ​គិត​ដោយ​ចិត្ត​ស្មោះ        អញ​ជួយ​ទាំងអស់​រស់​ឥតមាន​ខ្វល់។

-បើ​ឯង​ឃើញ​អញ​ទើប​អញ​ឃើញ​ឯង        ឃើញ​មិន​ចង់​ប៉ែង​ព្រោះ​ឯង​បានផ្តល់
បើ​ឯង​ឃើញ​អញ​អញ​ឲ្យ​ឯង​ដល់        ឲ្យ​ភោគ​ឲ្យ​ផល​ដល់​ឯង​យ៉ាងច្រើន។

-បើ​ឯង​ឃើញ​អញ​ទើប​អញ​ឃើញ​ឯង        អញ​ស្វះ​អញ​ស្វែង​ឲ្យ​ឯង​បាន​កើន
ឲ្យ​ឯង​សុខសាន្តរ​ស់បាន​ចំរើន            ស័ក្តិយស​ព្រោះ​កើន​ពី​អញ​ជួយ​ឯង៕

                    និពន្ធ​ដោយ៖វិឆ័យ សុ​ភី



© រក្សាសិទ្ធិដោយ thmeythmey.com