ជាតិ
ពីនេះ ពីនោះ
នៅក្នុង​ប្រទេស​រំដួល អ្នក​តាំងខ្លួន​ជា​អ្នកស្នេហាជាតិ​មាន​ច្រើន តែ…
02, Mar 2015 , 9:12 am        
រូបភាព
ដោយ: ថ្មីៗ

ដើរទៅ​ទីណា កន្លែង​ណា ក៏​លឺ​តែម​ន្ត្រី អ្នកជំនួញ បុគ្គលិក​អង្គការ បុគ្គលិក​ក្រុមហ៊ុន និស្សិត អ្នកនយោបាយ តាំងខ្លួន​ជាម​នុស្ស​ស្មោះត្រង់ ស្នេហា​ជាតិ​ដែរ។ ប្រសិនបើ​មនុស្ស​និយាយ​ទាំងអស់ ជា​អ្នក​ស្មោះត្រង់ ស្នេហា​ជាតិ​មែន​នោះ មិនដឹង​ជា​ប្រទេស​រំដួល​រីកចម្រើន​ប៉ុណ្ណោះ​នោះទេ។ ប៉ុន្តែ តាម​ការពិនិត្យ​ជាក់ស្តែង អ្នក​តាំងខ្លួន​ជា​អ្នកស្នេហាជាតិ ស្មោះ​ត្រង់នោះ និយាយ​តែ​មាត់​ប៉ុណ្ណោះ។ ពេល​មាន​ប្រលោះ ពួកគេ​បូម​ទាំងអស់គ្នា។



មន្ត្រី​ខ្លះ​នៅ​បន្ត​ពុករលួយ និស្សិត​នៅ​បន្ត​បើកចាក់ អ្នកជំនួញ​នៅ​បន្ត​មិន​ចង់​បង់ពន្ធ​ជូន​រដ្ឋ បុគ្គលិក​អង្គការ​ខ្លះ​ធ្វើការ​គ្មាន​តម្លាភាព អ្នកនយោបាយ​បន្តធ្វើ​នយោបាយ​ដើម្បី​ដូរ​បាយ។ល។

ទាំងអស់​នេះហើយ គឺជា​អ្នកស្នេហាជាតិ​នៅក្នុង​ប្រទេស​រំដួល។ នៅក្នុង​ប្រទេស​ផ្សេង​ក្រៅពី​ប្រទេស​រំដួល អ្នកស្នេហាជាតិ គឺ​ស្នេហា​ជាតិ​ពិតប្រាកដ មិន​ស្នេហា​ជាតិ​នៅលើ​បបូរមាត់​ទេ។ ពួកគេ​ធ្វើអ្វីៗ គឺ​ដើម្បី​ជាតិ មុន​គិត​ប្រយោជន៍​ផ្ទាល់ខ្លួន៕


© រក្សាសិទ្ធិដោយ thmeythmey.com