ជាតិ
ពីនេះ ពីនោះ
ជីវិត​របស់​លោកអ្នក គឺ​ខ្លី​ណាស់ ដូច្នេះ កុំ​ធ្វើ​អ្វីដែល​នាំអោយ​ជាតិ​ឈឺចាប់!
02, Mar 2015 , 9:28 am        
រូបភាព
ដោយ: ថ្មីៗ
 
មិន​ថា យុវជន ឬ​មនុ​ស្សមាន​វ័យ​ចំណាស់ ឬ​កណ្តាល​ទេ ពួកគេ​មួយចំនួន​ដឹង​តែ​ចង់​កេង​ពីរ​ដ្ឋ។ យុវជន​ខ្លះ​ចង់​ក្លាយខ្លួនជា​មន្ត្រីរាជការ​ដើម្បី​រកប្រាក់​អោយ«មានបាន»ដូច​មន្ត្រី​រដ្ឋពីមុនៗដែរ។ បាន​ធ្វើជា​មន្ត្រី​រដ្ឋ​ហើយ ពួកគេ​ចរចា រក​កន្លែង​ត្រូវប៉ាន់​ទៀត។ ក្រៅពី​ចង់បាន​លុយកាក់ មាសប្រាក់ យុវជន​ទាំងនោះ ចង់បាន​អំណាច បើទោះបីជា​ខ្លួនគេ​មិន​ទាំង​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ដឹកនាំ​ផង។



មនុស្ស​មាន​វ័យ​កណ្តាល និង​វ័យ​ចំណាស់​មួយចំនួន​ប្រឹង​ធ្វើ​នយោបាយ​ប្រឆាំង​ផង គាំទ្រ​ផង​ក្នុងន័យ​ប្រជាភិថុតិ​ថា ដើម្បី​ជួយ​ជាតិ។ តែ​តាមពិត អោយតែ​គេ​ផ្តល់​តំណែង​អ្វីមួយ ទទួលយក​លឿន​ដោយ​គ្មាន​ការពិចារណា។ នេះ​គឺជា​ការធ្វើ​នយោបាយ​ដើម្បី​ឆ្នាំងបាយ ឬ​ធ្វើ​នយោបាយ​ដើម្បី​ដូរ​បាយ។

គំនិត​ទាំងពីរ​ខាងលើនេះ គឺជា​កំហុស​របស់​កូន​ខ្មែរ។ ចូរ​កុំ​ចង់​ក្លាយខ្លួន​មន្ត្រី​ដើម្បី​បំផ្លាញ​រដ្ឋ។ និយមន័យ​មន្ត្រី គឺជា​បុគ្គល​ដែល​ត្រូវធ្វើ​ការបម្រើ​រដ្ឋ និង​រាស្ត្រ។ ចូរ​កុំ​ធ្វើ​នយោបាយ​ដើម្បី​បំផ្លាញ​ជាតិ។ អ្នកនយោបាយ គឺជា​បុគ្គល​ដែល​ត្រូវ​ដឹកនាំ​រដ្ឋ និង​រាស្ត្រ ដូច្នេះ ពួកគេ​ត្រូវធ្វើអ្វីៗដើម្បី​ជាតិ និង​ពលរដ្ឋ​របស់ខ្លួន។

ជីវិត​របស់​លោកអ្នក គឺ​ខ្លី​ណាស់ ដូច្នេះ កុំ​ធ្វើ​អ្វីដែល​នាំអោយ​ជាតិ​ឈឺចាប់! Your life is short, thus do not harm your country.
ចូរ​កុំ​សួរថា តើ​ជាតិ​មាន​អ្វី​ផ្តល់អោយ​អ្នក តែ​អ្នក​វិញ​ទេ​ដែល​ត្រូវតែ​ចោទ​ជា​សំណួរ​ថា តើ«ខ្ញុំ​ត្រូវធ្វើ​អ្វី ឬ​ត្រូវ​ផ្តល់​អ្វី​ជូន​រដ្ឋ​ក្នុងនាម​ជា​ពលរដ្ឋ​ដែល​ស្រឡាញ់​ជាតិ»៕   



© រក្សាសិទ្ធិដោយ thmeythmey.com