ពីនេះ ពីនោះ
តើ​ពាក្យ «ប្រកួត, ប្រ​គួ​ត» មួយណា​ត្រឹមត្រូវ?
03, Mar 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ស្ទើរ​គ្រប់គ្នា​តែងតែ​និយាយ និង​សរសេរ​ពាក្យ​ពីរ​នេះ​ដោយ​មិនដឹងថា​មួយណា​ត្រឹមត្រូវ ឬ​ខុស​ឡើយ។ នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ត្រឹមត្រូវ គឺ​សរសេរ​ជា «ប្រកួត» ជា​កិរិយាសព្ទ មានន័យថា ប្រឡង​គ្នា​ដោយ​គំនុំ, ដោយ​កំហឹង​ឬ​ដោយ​ចង់បាន​ជម្នះ។ ឧទាហរណ៍៖ ប្រកួត​កីឡាបាល់ទាត់, ប្រកួតប្រកាន់​គ្នា​ដោយ​ជម្លោះ​ទាស់ទែង។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com