ពីនេះ ពីនោះ
៧ជំហាន ធ្វើ​ឲ្យ​អ្នកសម្រេច​នូវ​គោលបំណង​ក្នុង​ជីវិត?
04, Mar 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
 


មនុស្សម្នាក់ៗតែងតែ​ប្រាថ្នា​ចង់​ទទួលបាន​ភាពជោគជ័យ​ក្នុង​ជីវិត​របស់​ពួកគេ។ ប៉ុន្តែ​ពួកគេ ខ្លះ​បានត្រឹមតែ​ចង់ និង​ខ្លះទៀត​បាន​ខិតខំ​ធ្វើការ​ដែរ នៅតែ​មិន​ទ​ទូល​បាន​ជោគជ័យ។ តើ​គួរ​ធ្វើ​បែបណា ទើប​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត?



១. ស្គាល់​ខ្លួនឯង៖ ជា​មនុស្ស​ដឹង​ពី​ចំណង់​ចំណូលចិត្ត ទេ​ព្យ​កោសល្យ ចំណុចខ្លាំង-ខ្សោយ និង​គោលដៅ​ជីវិត​ខ្លួនឯង​ច្បាស់។

. រម្លឹក​គោលដៅ​ជីវិត​ប្រចាំថ្ងៃ៖ មិនមែន​គ្រាន់តែ​ស្គាល់​ខ្លួនឯង និង​កំណត់​គោលដៅ​ហើយ អ្នក​ពិតជា​អាច​ទទួលបាន​ជោគជ័យ ឬ​សម្រេច​គោលដៅ​នោះឡើយ។ ប្រសិនណាបើ​អ្នក​មិន​រំលឹក​ពី​គោលដៅ​នោះទេ វា​ប្រាកដជា​មិនអាច​ដើរ​ដល់​ឡើយ។  ដូច្នេះ អ្នក​គួរ​រំលឹក​ខ្លួនឯង​ថា តើ​វា​ដើរ​ដល់​ណា​ហើយ? តើ​វា​ជួបនឹង​ឧបសគ្គ​អ្វីខ្លះ? ហើយ​ដោះស្រាយ​វា​ដោយ​របៀប​ណា? តើ​ត្រូវ​ដើរ​ដល់​ពេលណា​ទៀត ទើប​ដល់​គោលដៅ​នោះ?

៣. គ្រប់គ្រង​ពេលវេលា៖ មាន​ទម្លាប់​ធ្វើ​ផែនការ​សម្រាប់​ថ្ងៃស្អែក និង​ចំណាយពេល​ពិនិត្យមើល​ការអនុវត្ត​របស់ខ្លួន ហើយ​រៀប​ផែនការ​សម្រាប់​ថ្ងៃ​បន្ទាប់​ទៀត។ រាល់​ម៉ោង​ត្រូវ​សួរ​ខ្លួនឯង​ថា «តើ​ពេលវេលា​ដែល​ខ្ញុំ​ចំណាយ​មាន​ប្រយោជន៍​ដែរឬទេ សម្រាប់​ការសម្រេច​នូវ​គោលបំណង​ក្នុង​ជីវិត​របស់ខ្ញុំ»។

៤. ទំនាក់ទំនង៖ ជា​មនុស្ស​ដែល​ចូលចិត្ត​រាប់រក និង​សេពគប់​មនុស្ស​ដទៃទៀត ដោយ​មិនមាន​គំនិត​ប្រកាន់វណ្ណៈ រើសអើង និង​មើលងាយ​ពួកគេ​ឡើយ

៥. ភាពជា​អ្នកដឹកនាំ៖ ជា​មនុស្ស​មានគំនិត​ច្នៃប្រឌិត និង​ចេញមុខ​ធ្វើ​ការងារ​ក្នុង​ក្រុម​យ៉ាងសកម្ម​ជាង​សមាជិក​ដទៃ ហើយ​ចូលចិត្ត​លើកទឹកចិត្ត ជាជាង​ស្តីបន្ទោស ឬ​ច្រណែន​គ្នា​ជាមួយនឹង​សមាជិក​ក្រុម។

៦. រៀនសូត្រ និង​បង្រៀន​អ្នកដទៃ៖ ជា​មនុស្ស​ចូលចិត្ត​រៀនសូត្រ​ពី​មនុស្ស​ដែល​ជោគជ័យ​ក្នុង​ជីវិត ហើយ​ចែករំលែក​បទពិសោធន៍ និង​បង្រៀន​អ្នកដទៃ​ឲ្យ​ទទួលជោគជ័យ​ដូច​ខ្លួនឯង​ដែរ។

៧. ការអនុវត្ត៖ ត្រូវ​អនុវត្តន៍​នូវ​អ្វី​ដែលជា​គោលបំណង់​របស់​អ្នក ដោយមាន​ទំនុកចិត្ត​លើ​ខ្លួនឯង​ក្នុងការ​អនុវត្ត​វា​ឲ្យ​ទទួលបាន​ជោគជ័យ៕


© រក្សាសិទ្ធិដោយ thmeythmey.com