ពីនេះ ពីនោះ
គួរដឹងអ្វីខ្លះពីស្ថាប័នដែលអ្នកកំពុងធ្វើការ?
× ប្រសិនជាអ្នកដឹងនិងយល់បានច្បាស់នៅក្នុងស្ថាប័នរបស់អ្នក ដូចជា៖ ទស្សនវិស័យ គុណតម្លៃស្ថាប័ន និងស្វែងយល់ពីសហការីដទៃទៀត ជាដើម។ ការដឹងបែបនេះ អាចជួយឲ្យអ្នកបំពេញការងារកាន់តែមានប្រសិទ្ធភាព។ តើគួរដឹងអ្វីខ្លះពីកន្លែងការងារ ក្នុងពេលដែលអ្នកកំពុងបំពេញវា?
១. ស្វែងយល់ពីទស្សនវិស័យ បេសកកម្ម គោលដៅ តម្លៃ និងគោលនយោបាយរបស់ស្ថាប័នដែលអ្នកកំពុងធ្វើការឲ្យបានច្បាស់ ដើម្បីងាយស្រួលធ្វើការឲ្យត្រូវនឹងអ្វីដែលស្ថាប័នចង់បាន។
២. ស្វែងយល់ពីតួនាទី និងការងាររបស់អ្នកឲ្យបានច្បាស់ ថាតើតួនាទី និងមុខងារដែលអ្នកទទួលខុសត្រូវចំពោះការងារមានទំហំប៉ុណា? តើការងារដែលអ្នកកំពុងតែធ្វើមានអ្វីខ្លះ?
៣. ស្វែងយល់ពីសហការីដែលធ្វើការក្នុងក្រុមជាមួយគ្នា ដើម្បីដឹងថាសហការីម្នាក់ៗមានចរិតឬឥរិយាបថបែបណា ចូលចិត្តអ្វីខ្លះ មានទម្លាប់យ៉ាងដូចម្តេច និងមានចំណេះដឹងកម្រិតណា។ ការស្វែងយល់ពីសហការីបែបនេះ គឺងាយស្រួលយល់ចិត្តគ្នាបានច្បាស់ និងធ្វើការសហការគ្នាទៅវិញទៅមក។
៤. ព្យាយាមរៀនសូត្រពីរបៀបធ្វើការរបស់សហការីម្នាក់ៗឲ្យបានច្បាស់ ព្រោះរបៀបធ្វើការរបស់សហការីម្នាក់ៗមិនដូចគ្នានោះទេ។ ការធ្វើដូច្នេះ ទើបដឹងថាតើរបៀបធ្វើការរបស់សហការីណាល្អជាង និងងាយស្រួលជាង ហើយអ្នកអាចរៀនសូត្រតាម ឬក៏អាចចែករំលែកពីរបៀបធ្វើការរបស់អ្នកទៅកាន់សហការីអ្នកវិញផងដែរ។ ល៕
© រក្សាសិទ្ធិដោយ thmeythmey.com