ពីនេះ ពីនោះ
តើ​ពាក្យ «កំពុង, កំពង់» ប្រើ​ខុសគ្នា​ដូចម្តេច?
06, Mar 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​មួយចំនួន​នៅតែ​ច្រឡំ​ចំពោះ​ពាក្យ​ទាំងពីរ​នេះ ដោយ​មិនដឹងថា​ពាក្យ​ណាមួយ​ប្រើ​ក្នុងន័យ​មួយណា​ឡើយ។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «កំពុង, កំពង់» ប្រើ​ក្នុងន័យ​ខុសគ្នា​ដូចជា៖



១. ពាក្យ «កំពុង» មានន័យថា ដែល​ពេញ​កំពូក កណ្តាល​ឡើង​មិន​រាបស្មើ។ ឧទាហរណ៍៖ ពេញ​កំពុង, ថ្ពា​ស់កំ​ពុង ជាដើម។ មួយទៀត មានន័យថា កាល​ក្នុង, កាលដែល​ជាប់​នៅក្នុង​រវាង។ ឧ
ទា​ហរ​ណ៍៖ កំពុងធ្វើការ, កំពុងស៊ី, កំពុងនិយាយ...។

២. ពាក្យ «កំពង់» មានន័យថា ទីកន្លែង​នៅ​មាត់ទឹក​ដែល​ជនានុជន​ចុះឡើង ឬ​ចតទូក​ជាដើម។ ឧទាហរណ៍៖ កំពង់ទូក, កំពង់កប៉ាល់, កំពង់ទឹក។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com