ពីនេះ ពីនោះ
បា​ឡែ​ន អាច​មុជ​ទឹកបាន​ជម្រៅ​ជាង ២០០ម៉ែត្រ និង​មាន​អាយុ​រហូតដល់ ៩០ឆ្នាំ
07, Mar 2015 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
 
ភិនភាគ៖ បា​ឡែ​ន​មួយ​ក្បាល​ត្រូវបាន​ប្រទះឃើញ​អណ្តែត​នៅ​ខេត្តកោះកុង​កាលពី​ថ្ងៃទី ០១ ខែតុលា ឆ្នាំ១៩៩។ គ្រោងឆ្អឹង​ទាំងមូល​ត្រូវបាន​គេ​តម្កល់ទុក​នៅ​ស្នាក់ការ​អធិការកិច្ច នៃ​រដ្ឋបាល​ជលផល​ក្រុងព្រះសីហនុ។ វា​មិនទាន់​បានកំណត់​អត្តសញ្ញាណ​នៅឡើយ ប៉ុន្តែ​វា​អាច​កំណត់​បាន​ថា​ប្រហែលជា​ប្រភេទ​បា​ឡែ​ន Bryde’sBalaenopteraedeni ឬក៏ Fin whale Balaenopteraphysalus។



ជីវសាស្ត្រ៖ បា​ឡែ​ន​ប្រភេទ​នេះ​អាច​ប្រទះឃើញ​តែមួយ ឬ​ជា​ក្រុមតូច។ វា​អាច​មុជទឹក​ជម្រៅ​រហូតដល់​ជាង ២០០ម និង​មាន​អាយុ​វែង​រហូតដល់ ៩០ឆ្នាំ។
រប៉ាយ​រស់នៅ៖ ក្រៅពី​ការប្រទះឃើញ​សាកសព​នៅ​ដែនសមុទ្រ​កម្ពុជា បា​ឡែ​ន​ប្រភេទ​នេះ​មានការ​អះអាងថា​មាន​វត្ត​មាននៅ​ខេត្តកោះកុង​ក្បែរ​កោះរុង ប៉ុន្តែ​ពុំទាន់​កំណត់​ពី​ភិនភាគ​ច្បាស់លាស់ គឺ​បា​ឡែ​ន​មាន​នៅតាម​បណ្តា​សមុទ្រ​ក្នុង​ពិភពលោក​យើង​នេះ។

ស្ថានភាព​អភិរក្ស៖ បា​ឡែ​ន​ជា​ប្រភេទ​ដែល បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (DD) ជា​ប្រភេទ​មិនទាន់មាន​ព័ត៌មាន ទិន្នន័យ​គ្រប់គ្រាន់​លើក​ពិភពលោក និង​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​ឧបសម្ព័ន្ធ​ទី១ នៃ​អនុសញ្ញា CITES ។ គេ​កម្រ​ឃើញ មាន​វត្តមាន​បា​ឡែ​ន នេះ​នៅក្នុង​ដែល​សមុទ្រ​ប្រទេស​កម្ពុជា​ណាស់ ព្រោះ​ជំរៅ​ទឹក​រាក់​ដែល​ពុំ​អាច​ឲ្យ​បា​ឡែ​ន​ហែល​រក​ចាប់​ចំណី​បាន​ដោយ​ងាយស្រួល។ 



© រក្សាសិទ្ធិដោយ thmeythmey.com