ជាតិ
កំណាព្យ៖​ជូនពរ​ទិវា​សិទ្ធិនារី ៨ មីនា ២០១៥
08, Mar 2015 , 7:50 am        
រូបភាព
ដោយ: ថ្មីៗ

                    ជូនពរ​ទិវា​សិទ្ធិនារី ៨ មីនា ២០១៥
                             (បទ​ពាក្យ​ប្រាំពីរ)



៨ មីនា ជា​ដុំ​ពេជ្រ        មិនត្រូវ​បំភ្លេច​ត្រូវ​រំលឹក
រួមគ្នា​អបអរ​ឲ្យ​សន្ធឹក        យើង​ត្រូវតែ​នឹកឃើញ​ថ្ងៃ​សិទ្ធិ។

៨ មីនា ថ្លា​បរិសុទ្ធ        ថ្ងៃ​ដែល​ឆ្លង​ផុតពី​ជំរឹត
រំលោភបំពាន​ផ្ដាច់ជីវិត        រឿង​នារី​ពិត​ជួប​ទុក្ខភ័យ។

ដូច្នេះ​ពលរដ្ឋ ទាំង​តូចធំ    មូល​មី​ជួបជុំ ថ្ងៃ​ប្រាំបី
ជូនពរ​នារី លើ​លោកីយ៍        ពិសេស​ស្ត្រី ក្នុង​កម្ពុជា។

សូម​ជូនពរជ័យ​សិរី​មង្គល    សុខសាន្ដ​បាន​ដល់​ស្ត្រី​រាល់គ្នា
អាយុ វណ្ណ: សុខ ពាលា    បរទេស​កម្ពុជា​ញាតិ​ទាំងឡាយ ។

សូម​ជូនពរជ័យ​ដល់​នារី    ជួបតែ​រមណី​សុខ​សប្បាយ
កិត្តិ​ស័ព្ទ​ស្ត្រី​ល្បី​សុសសាយ    សាង​ជាតិ​កុំ​ឆ្ងាយ​កុំ​ប្រេះស្រាំ។

សូម​ជូនពរជ័យ​ថ្ងៃ​ទិវា        ៨ មីនា ២០១៥
មនុស្ស​ក្នុង​លោក​កត់ចំណាំ    ចងចាំ​លើកស្ទួយ​សិទ្ធិ​ស្ត្រី។

អ​វ​សាន្ដ​កា​ព្យា​ជា​ចុងក្រោយ    សូម​ជូនពរ​ឲ្យ​មាន​សួស្តី
គ្រប់​អស់​ជនជាតិ​នៃ​ស្ត្រី    ជួប​សុខ​សេរី​ឥត​ក្រឡាស់។

ទាំង​ពលរដ្ឋ​ខ្មែរ​ស្រែចម្ការ    អ្នកក្រុង​អ្នកផ្សារ​ទាំង​ក្មេង​ចាស់
សូម​បាន​សុខសាន្ត​ជា​ស្រឡះ    ប្រាស់ចាក​រោគ​ភ័យ​ក្តី​មន្ទិល៕
        និពន្ធ​ដោយ៖វិឆ័យ សុ​ភី



© រក្សាសិទ្ធិដោយ thmeythmey.com