ព័ត៍មានសុខភាព
សិច​ផ្តល់​ផលប្រយោជន៍​ដល់​ផ្លូវចិត្ត និង​មនោសញ្ចេតនា
01, Apr 2018 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ

សិច​មិន​គ្រាន់តែ​គ្មាន​ដែន​កំណ​ត់ដល់​ការសប្បាយរីករាយ​តែប៉ុណ្ណោះ​ទេ តែ​វា​ក៏មាន​អត្ថប្រយោជន៍​មួយចំនួន​ដល់​សុខភាព​ដែរ។ អ្នក​ប្រហែលជា​ធ្លាប់​លឺ​រួចមកហើយ​អំពី​អត្ថប្រយោជន៍​របស់​វា​ដូចជា ការរំលាយ​ជាតិ​ខ្លាញ់ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា​សិច​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ផ្លូវចិត្ត និង​មនោសញ្ចេតនា​ដែរ​ទេ? ខាងក្រោម​នេះ​គឺជា​អ្វីដែល​ឆ្លុះបញ្ចាំង​ពី​ប្រយោជន៍​នៃ​ការ​រួមភេទ​ទាក់ទង​នឹង​សុខភាព​ផ្លូវចិត្ត និង​មនោសញ្ចេតនា​ហើយ។



កាត់បន្ថយ​ស្ត្រេ​ស
ការសិក្សា​បានអោយដឹងថា មាន​វិធីសាស្ត្រ​បែប​ធម្មជាតិ​មួយចំនួន​ដែល​អាច​ទៅ​សម្រួល​ដល់​បញ្ហា​ស្ត្រេ​សបាន។ ការសិក្សា​មួយ​បាន​រកឃើញថា អ្នក​ដែល​រួមភេទ​ជា​ទៀងទាត់​រយៈពេល​ពី​រស​ប្តា​ហ៍ ឃើញថា​មានការ​ថយចុះ​សម្ពាធ​ឈាម​ដែល​ទាក់ទង​នឹង​ស្ត្រេ​ស​ច្រើន។ ក្រៅពីនេះ សិច​ក៏​ជួយ​បញ្ចេញ​អ័រម៉ូន​ដូចជា Endorphin និង​អុក​ស៊ី​តូ​ស៊ីន​ក្នុង​ខួរក្បាល សម្រាប់​ជួយ​អោយ​អារម្មណ៍​មាន​ភាព​កាន់តែ​ធូរស្រាល និង​បំបាត់​ស្ត្រេ​សបាន។

បង្កើន​ការសប្បាយ​ចិត្ត​នូវអ្វីៗដែល​ខ្លួនឯង​មាន
ការរួម​ភេទ និង​ភាពស្និទ្ធស្នាល​មាន​ទំនាក់ទំនង​គ្នា​ទៅនឹង​ការសប្បាយ​ចិត្ត​នូវអ្វីៗដែល​ខ្លួនឯង​មាន។ សិច​ធ្វើអោយ​មនុស្ស​មាន​អារម្មណ៍​កាន់តែ​ល្អ​ចំពោះ​ខ្លួនឯង និង​បង្កើន​ទំនុកចិត្ត​ខាង​ការងារ​លើ​គ្រែ​ទៀតផង។

មាន​សកម្មភាព​ដូចគ្នា​នឹង​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​បែប​ធម្មជាតិ
សិច​ក៏​ដើរតួនាទី​ដូចជា​ថ្នាំ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត​ដែរ ព្រោះ​វា​ធ្វើអោយ​បញ្ចេញ​អ័រម៉ូន​ដូចជា​Endorphins ទៅក្នុង​ខួរក្បាល​សម្រាប់​ជួយ​កាត់បន្ថយ​ស្ត្រេ​ស និង​ការឈឺចាប់។

ជម្រុញអោយមាន​ភាពស្និទ្ធស្នាល​ជាមួយ​ដៃគូ
ការ​រួមភេទ​ដែលមាន​មូលដ្ឋាន​មួយ​ជា​ទៀងទាត់ អាច​ជម្រុញ​អោយ​អ្នកមាន​ទំនាក់ទំនង​ជាមួយ​ដៃគូ​កាន់តែ​ជ្រាលជ្រៅ។ វា​ក៏​បញ្ចេញ​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ដែលជា​អ័រម៉ូន​នៃ​សេចក្តីស្រឡាញ់​សម្រាប់​ជួយ​អោយ​មនុស្ស​យើង​ចេះ​ស្រឡាញ់គ្នា និង​ជឿជាក់​គ្នា​ទៅវិញទៅមក​ដែរ។ កាលណា​ភាពស្និទ្ធស្នាល​កាន់តែ​រីកចម្រើន នោះ​ការ​រួមភេទ​ក៏​កាន់តែ​ល្អ​ដែរ។

ធ្វើអោយ​អារម្មណ៍ល្អ
អ័រម៉ូន Endorphins គឺជា​អ័រម៉ូន​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​អោយ​មនុ​ស្សមាន​អារម្មណ៍ល្អ។ នៅពេល​អ្នក​រួមភេទ អ័រម៉ូន​មួយ​នេះ​នឹងត្រូវ​បញ្ចេញ​ដោយ​ខ្លួនឯង ដូច្នេះ​វា​នឹង​ជម្រុញ​អោយ​អ្នកមាន​អារម្មណ៍ល្អ​ជាប់៕

 ផ្តល់សិទ្ធិ​ដោយ​គ្រូពេទ្យ​www.health.com.kh


Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com