ពីនេះ ពីនោះ
តើ​ពាក្យ «រស, រស់» ប្រើ​ខុសគ្នា​ដូចម្តេច?
13, Mar 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 មនុស្ស​មួយចំនួន​សរសេរ​ពាក្យ​នេះ​ច្រឡំ​គ្នា មិនដឹងថា​ពាក្យ​មួយណា​ប្រើ​ក្នុងន័យ​ណាមួយ​ឡើយ។ បើតាម​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា។



១. ពាក្យ «រស» ជា​នាម មានន័យថា សម្ផស្សប្លែកៗដែល​ប៉ះពាល់​ជិវ្ហាបសាទ ដឹងថា ប្រៃ, ជូរ, ចត់, ល្វីង, ផ្អែម​ជាដើម។ ឧទាហរណ៍៖ រសប្រៃ, រសជូរ, រសផ្អែម, អាហារ​មាន​រស​ឆ្ងាញ់។

២. ពាក្យ «រស់» ជា​កិរិយាសព្ទ មានន័យថា មានជីវិត​នៅ, មិនទាន់​ស្លាប់។ ឧទាហរណ៍៖ បុគ្គល​រស់នៅ​មួយរយ​ឆ្នាំ, រស់នៅ​ឥតអំពើ ទុក​ស្មើ​ដូច​ស្លាប់​ទៅហើយ, រស់រានមានជីវិត។ ល៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com