ពីនេះ ពីនោះ
យុទ្ធសាស្ត្រ​ដែល​អ្នកគ្រប់គ្រង​មិនត្រូវ​មើលរំលង!
13, Mar 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ
 មិនមែន​មាន​ធនធានមនុស្ស ហិរញ្ញវត្ថុ វត្ថុធាតុដើម ឬ​សម្ភារ គឺអាច​គ្រប់គ្រាន់​សម្រាប់​ធ្វើ​គម្រោង​អ្វីមួយ​ឲ្យ​ជោគជ័យ​នោះទេ។ សើ​ល​ពីនេះ​ទៅទៀត អ្នកគ្រប់គ្រង​ឬ​ប្រធាន​ត្រូវតែ​រៀបចំ​យុទ្ធសាស្ត្រ​តាម​ដំណាក់កាលនីមួយៗរបស់​វា។ ដើម្បី​អនុវត្តន៍​គម្រោង​ឲ្យ​ជោគជ័យ ត្រូវ​ឆ្លងកាត់​ដំណាក់កាល​អ្វីខ្លះ?



១. បង្កើត​ផែនការ​សកម្មភាព៖ប្រធាន​ត្រូវបង្កើត និង​រៀបចំ​ផែនការ​ជា​យុទ្ធសាស្ត្រ​ដែល​អង្គភាព​ចង់ សម្រេច​ឲ្យ​បាន​ក្នុង​រយៈពេល​ជាក់លាក់​ណាមួយ។ ការរៀបចំ​ផែនការ​ជា​យុទ្ធសាស្ត្រ​នេះ គឺ​ត្រូវ​បែងចែក​ផែនការ​សកម្មភាព​ណា​ត្រូវធ្វើ​មុន សកម្មភាព​ណា​ធ្វើ​ក្រោយ ហើយ​ត្រូវ​រៀប​យុទ្ធសាស្ត្រ​ការពារ​ឬ​ជៀសវាង​នូវ​ហា​នី​ភ័យ​នៅក្នុង​ដំណាក់កាល​ណាមួយ​ដែល​វា​អាច​កើតឡើង។

២. បែងចែក​ការងារ៖ប្រធាន​ត្រូវ​រៀបចំ​បែងចែក​ធនធាន​មនុស្ស​ក្នុង​អង្គភាព​ទៅតាម​បទពិសោធន៍ និង​ជំនាញ​នៃ​ការងារ​របស់​បុគ្គលិកនីមួយៗឲ្យ​បាន​ត្រូវ​តាម​ផែនការ​ដែល​បានកំណត់។

. ដឹកនាំ​ក្រុម៖ប្រធាន​ត្រូវ​ជួយ​បណ្តុះបណ្តាល ត្រួសត្រាយ​ផ្លូវ ជំរុញ និង​លើកទឹកចិត្ត​ដល់​បុគ្គលិក​ក្រោមបង្គាប់​ឲ្យ​ខំធ្វើការ​ទៅតាម​ផែនការ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ។

៤. ត្រួតពិនិត្យ​ការងារ៖ប្រធាន​ត្រូវ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​របស់​បុគ្គលិក​ក្រោមបង្គាប់ ដើម្បី​ឲ្យ​ដឹងថា​ការអនុវត្ត​ការងារ​របស់​បុគ្គលិក​ឆ្លើយតប​ទៅនឹង​ផែនការ​ដែល​បានដាក់​ចេញ​ឬ​អត់។ មួយវិញទៀត ត្រួតពិនិត្យ​ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​នូវ​ចំណុច​ខ្វះខាត​នៃ​ការ​អនុត្ត​ការងារ​នោះ ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​បំពេញបន្ថែម៕



© រក្សាសិទ្ធិដោយ thmeythmey.com