ជាតិ
ពីនេះ ពីនោះ
ខ្សែជីវិត​មនុស្ស​នឹង​ទៅជា​យ៉ាងណា?
15, Mar 2015 , 9:27 am        
រូបភាព
ដោយ: ថ្មីៗ


ខ្សែជីវិត​របស់​មនុស្ស​គ្រប់រូប​នៅលើ​លោក​មានកា​រវិ​វដ្ត​ជា ៥ដំណាក់កាល​ដូចខាងក្រោម៖


១. រស់៖ ចាប់តាំងពី​មនុស្ស​ចាប់កំណើត​រហូត​ដល់​អាយុ ៥ឆ្នាំ មនុស្ស​ត្រូវរ​ស់សិន។ ការ​រស់​នោះ​ត្រូវ​ពឹងពាក់​ទាំងស្រុង​ទៅលើ​ឪពុកម្តាយ និង​អាណាព្យាបាល។ វ័យ​នេះ​យើង​មិនអាច​រស់នៅ​ដោយ​គ្មាន​ការពឹង​ពាក់បាន​នោះទេ។

២. រៀន៖ ចាប់ពី៦-២២ឆ្នាំ គឺ​មនុស្ស​គ្រប់រូប​ត្រូវតែ​រៀន។ ការរៀន​មាន​ពីរ គឺ​រៀន​ក្នុង​ប្រព័ន្ធ និង រៀន​ក្រៅ​ប្រព័ន្ធ។ ទី១ ការរៀន​ក្នុង​ប្រព័ន្ធ គឺ​មនុស្ស​គ្រប់រូប​ត្រូវ​ចូល​សាលារៀន ហើយ​ការរៀន​នោះ​ត្រូវ​ពឹងផ្អែក​ទៅលើ​គ្រូ​ស្ទើរ​ទាំងស្រុង។ ទី២ ការរៀន​ក្រៅ​ប្រព័ន្ធ ជាការ​រៀន​ដែល​មិនចាំបាច់​ចូល​សាលារៀន តែ​ត្រូវ​រៀន​ដោយ​ខ្លួនឯង  រៀន​ពី​អ្នក​ជុំវិញខ្លួន​រៀន​ពី​សង្គម រៀន​ពី​ពិភពលោក។ ប្លា​តុង​បាន​លើកឡើងថា អ្វីដែល​នៅ​ជុំវិញខ្លួន​យើង គឺជា​គ្រូ​របស់​យើង។ សំខាន់​ឲ្យ​តែ​មនុស្ស​ព្រម​បើក​គំនិត​របស់ខ្លួន​ដើម្បី​ទទួលយក​ចំណេះដឹង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ។

៣. រក៖ ចាប់ពី​វ័យ២៣-៦៥ឆ្នាំ មនុស្ស​ត្រូវ​ស្វះ​ស្វែងរក​ទ្រព្យ​ដោយ​ការប្រើ​ចំណេះដឹង ជំនាញ និង​បទ​ពី​សោធន៍​ដែល​ខ្លួន​មាន។ ក្នុង​ការរក​ទ្រព្យ​របស់​មនុស្ស​លើ​សកលលោក ត្រូវបាន លោក រ៉ូ​ប៊ឺ​ត ធី គី​យ៉ូ​សា​គិ បែងចែក​ជា​បូ​ន​ប្រភេទខុសៗគ្នា៖ ទី១ អ្នកធ្វើការ​ឲ្យ​គេ គឺជា​អ្នកលក់​កម្លាំងកាយ​កម្លាំង​ប្រាជ្ញា និង​ពេលវេលា​ឲ្យ​គេ ដោយ​ទទួលបាន​ប្រាក់ខែ​មកវិញ។ បើ​ថ្ងៃ​ណាមួយ​គាត់​មាន​បញ្ហា​សុខភាព និង​រងគ្រោះថ្នាក់​អ្វីមួយ​នោះ គឺ​មិនអាច​ធ្វើការ​ងារ​បាន ពេលនោះ​គ្រួសារ​របស់គាត់​នឹង​ធ្លាក់​ក្នុងស្ថានភាព​យ៉ាប់យ៉ឺន​កាន់តែខ្លាំង។ ទី២អ្នកធ្វើការងារ​ក​ឲ្យ​ខ្លួនឯង គឺជា​អ្នក​ដែល​បាន​ចំណាយ​ពេលវេលា កម្លាំងកាយ​សុខភាព និង​ប្រាជ្ញា ដើម្បី​រក​ចំណូល​ឲ​ខ្លួនឯង។ ទី៣ ម្ចាស់​អាជីវកម្ម គឺជា​អ្នក​ប្រើ​គំនិត​បង្កើត​ប្រព័ន្ធ​ការងារ​ណាមួយ​ឲ្យ​អ្នកមាន​ជំនាញ​មក​ធ្វើការ​ងារ​ឲ្យ​គាត់។ ហើយ​គាត់​នៅមាន​ពេលវេលា​សម្រាប់​ខ្លួន​គាត់ តែ​គាត់​បាន​ចំណាយ​សុខភាព​ខ្លាំង ព្រោះ​អាជីវកម្ម​របស់គាត់​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​គាត់។ និង​ទី៤ អ្នកវិនិយោគ គឺជា​អ្នក​យកលុយ​ទៅ​បង្កើត​លុយ យកគំនិត​ទៅ​បង្កើត​លុយ យក​ប្រាជ្ញា​ទៅ​បង្កើត​លុយ​ជាដើម។ ជា​អ្នក​ដែល​ទាញយក​ចំណូល​បាន​ច្រើន​ពី​ក្នុង​សេដ្ឋកិច្ច​តាមរយៈ​ការប្រើប្រាស់​លុយ ប្រើប្រាស់​គំនិត ប្រាជ្ញា​ដែល​គេ​បាន​វិនិយោគ​នៅក្នុង​សេដ្ឋកិច្ច។ នៅក្នុង​គ្រួសារ បើទោះជា​អត់​ពី​គាត់​ក៏​មិន​បារម្ភ ព្រោះ​មាន​មនុស្ស​ច្រើន​ចាំ​រក​ចំណូល​ឲ្យ​គាត់​គ្រប់ពេល។

៤. រីករាយ៖ ចាប់ពី​វ័យ៦៦-៧៥ឆ្នាំ គឺជា​វ័យ​ត្រូវ​សម្រាក​ពី​ការងារ​ស ឬ​ប្រើ​ពេលវេលា​ចុងក្រោយ​នៃ​ជីវិត ដើម្បី​ទទួលបាន​ភាព​រីករាយ។ តែ​មនុស្ស​គ្រប់រូប​មិន​ប្រាកដថា​អាច​ទទួលបាន​ភាព​រីក​រាយ​ក្នុង​ញ​ជីវិត​តាម​អ្វីដែល​បានកំណត់​នោះទេ វា​អាស្រ័យទៅលើ​វិធីសាស្ត្រ​នៃ​ការរកចំណូល​ដែល​ក្រុមមនុស្សនីមួយៗបានជ្រើសរើស៖ ទី១ ក្រុម​អ្នកធ្វើការ​ឲ្យ​គេ គឺ​លក់​ជំនាញ​ឲ្យ​គេ​ស្ទើរ​មួយជីវិត ប្រៀបដូចជា​លក់​ជីវិត​ទៅហើយ នៅសល់​ត្រឹមតែ​ជំនាញ​ដែល​ខ្លួន​ធ្លាប់មាន ទទួលបាន​បទពិសោធ​ន៍ តែ​មិនបាន​សល់​លុយ​ដោយសារតែ​គ្មាន​គំនិត។ ពេលដែល​អត់លុយ​ធ្វើ​ឲ្យ​គាត់​គ្មាន​ពេលវេលា​ធ្វើ​ឲ្យ​ជីវិត​រីករាយ​នោះទេ។ ទី២ ក្រុម​អ្នកធ្វើការងារ​ឲ្យ​ខ្លួនឯង គឺ​ពួកគាត់​អាច​សន្សំ​ប្រាក់​ដែល​លក់​ជីវិត​ឲ្យ​ខ្លួនឯង ដើម្បី​ចិញ្ចឹម​ខ្លួនឯងបាន តែ​មិនអាច​បង្កើត​ភាព​រីករាយ​ជូន​ខ្លួនឯងបាន​ច្រើន​នោះទេ។ ហើយ​ហិរញ្ញវត្ថុ​របស់គាត់​នៅមាន​ការចាយវាយ​តាមបែប​ត្បិតត្បៀត។ ទី៣ ក្រុម​ម្ចាស់​អាជីវកម្ម គឺ​គាត់​អាច​ប្រើពេល និង​ទ្រព្យ​ដែល​ខ្លួន​មាន​បង្កើត​ភាព​រីករាយ។ ភាព​រី​យ​រាយ​របស់គាត់​មាន​ច្រើនតែ​ក៏​មិនទាន់​សម្បូរបែប​នោះដែរ។ ហើយ​ជីវិតចុងក្រោយ​របស់គាត់​អាចមាន​ទ្រព្យសម្បត្តិ​បន្សល់ទុក​ឲ​អ្នកជំនាន់ក្រោយ។ និង​ទី៤ អ្នកវិនិយោគ គឺ​គាត់​មិន​ខ្វល់ខ្វាយ​ពីអ្វី​នោះទេ ហើយ​គាត់​មាន​ពេលវេលា​បង្កើត​ឲ្យ​ជីវិត​របស់គាត់​បាន​រីករាយ ព្រោះ​គាត់​មាន​លុយ​ចាយ​មិនចេះ​រីងស្ងួត ទោះជា​ចាយ​បែបណា​ក៏​មិន​ខ្វះ។ ជីវិត​ពោរពេញ​ដោយ​ភាព​រីករាយ និង​ភាព​ស្រស់ស្រាយ។

៥. រុះ​រោយ៖ លក្ខណៈ​ជីវិត​ជា​មធ្យម​ពី៧៦-១០០ឆ្នាំ គឺជា​ពេល​មួយ​ដែល​មនុ​ស្សក​គ្រប់រូប​កាន់តែ​ខ្សោយ កាន់តែ​ទ្រុឌទ្រោម និង​ជីវិត​មរណៈ។ ពេលដែល​មនុស្ស​ឈានចូល​ដល់​វ័យ​នេះ​ពួកគាត់​មាន​ស្ថានភាព​ខុសគ្នា​អាស្រ័យ​តាម​ការ​ចំណូល​របស់គាត់៖ ទី១ អ្នកធ្វើការ​ឲ្យ​គេ គឺ​គាត់​ត្រូវ​រស់នៅ​ដោយ​ការពឹង​ផ្អែកលើ​កូន និង​អ្ន​កដទ​ដៃ ហើយ​ពេល​បញ្ចប់ជីវិត​ត្រូវ​ជំពាក់​បំណុល​គេ​ក៏មាន។ គាត់​នឹង​ក្លាយជា​ទម្ងន់​មួយ​ដល់​គ្រួសារ និង​សង្គមជាតិ ដែល​ត្រូវ​ទទួល ខុសត្រូវ​លើ​វាសនា​ចុងក្រោយ​របស់​ពូក​គាត់។ ទី២ អ្នកធ្វើការងារ​ឲ្យ​ខ្លួនឯង គឺ​គាត់​បានត្រឹមតែ​រួចខ្លួន​មិន​ជំពាក់​បំណុល​គេ​នៅ​ជី​និ​ត​ចុងក្រោយ។ បុគ្គល​ដែល​បានជ្រើសរើស​ជម្រើស​មួយ​នេះ គឺ​គាត់​ជា​អ្នក​ដែល​បាន​សន្សំ​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ខ្លួនឯង។ ទី៣ ម្ចាស់​អាជីវកម្ម គឺ​គាត់​អាចជួយ​ក្រុមគ្រួសារ និង​សង្គម​បាន។ ពេល​ឈានចូល​ដល់​វ័យ​ចាស់ជរា​ទ្រុឌទ្រោម គាត់​មាន​ប្រាក់​ច្រើន​ដែល​អាច​ដោះស្រាយ​បញ្ហា​បាន។ និង​ទី៤ អ្នកវិនិយោគ គឺ​គេ​អាចជួយ​ដល់​សង្គម​បាន​ច្រើនជាងគេ ហើយ​ទីបំផុត​នៃ​ជីវិត​គេ​មាន​លុយ​មានទ្រព្យ​សម្រាប់ធ្វើ​ការបរិច្ចាគ​បាន​ច្រើន​សណ្ឋាន។

ប្រភព៖ ដកស្រង់​ពី​សៀវភៅ​រលាស់​ខ្លួន​ពី​ក្រ​ទៅ​មាន



© រក្សាសិទ្ធិដោយ thmeythmey.com