ជាតិ
ប្រមុខ​ទូត កម្ពុជា-តួ​ក​គី បង្ហាញ​ប្រឆាំង​បណ្តាញ​ក្រុម​ជ្រុលនិយម ISIS
16, Mar 2015 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ចប្រតិបត្តិការ​អន្តរជាតិ បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​តួ​ក​គី លោក Mevlut Cavusoglu ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ នា​ជំនួប​នៅ​ទីស្តីការ​ក្រសួងការបរទេស​កាលពី​ព្រឹក​មិញ ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំងពីរ សុទ្ធ​បានបង្ហាញ​ពី​ជំហរ​ប្រឆាំង​ក្រុម​បណ្តាញភេរវកម្ម​រដ្ឋ​ឥស្លាម ISIS។



លោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេស​តួ​ក​គី បាន​លើកឡើងថា ក្រុម​រដ្ឋ​ឥស្លាម (ISIS) ដែល​បោះ​មូលដ្ឋាន​នៅលើ​ទឹកដី​ស៊ី​រី និង​អ៊ីរ៉ាក់ មិនមែន​តំណាង​ឲ្យ​សាសនា​ឥស្លាម​នោះឡើយ។ លោក​បានស្នើ​ឲ្យ​មានការ​រួមគ្នា​លុបបំបាត់​ក្រុម​ជ្រុលនិយម​ទាំងនោះ និង​ស្វែងយល់​ពី​ឫសគល់​នៃ​បណ្តាញ​ដ៏​ឃោរឃៅ​លើ​លោក។

ស្របពេល​ជាមួយគ្នា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា ក៏បាន​អះអាងថា កម្ពុជា​ក៏​មិន​គាំទ្រ​អំពើ​ដ៏​ឃោ​ឃៅ​របស់​ក្រុម ISIS នោះដែរ។ បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ មិនមែនជា​ប្រធានបទ​នៃ​ជំនួប​រវាង​ប្រមុខ​ការទូត​ទាំងពីរ​នោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com